ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ជួយដោះស្រាយរបស់អ្នកទៅកាន់អ្នកដែលមានវិបត្តិផ្លូវចិត្តឲ្យបានធូរស្បើយ ខ្មែរសារិកាសូមនាំយកនូវដំបូន្មានមួយចំនួនដែលអ្នកចិត្តសាស្ត្របានណែនាំនូវអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយទៅកាន់អ្នកជំងឺ។
១. ខ្ញុំនៅទីនេះសម្រាប់អ្នក
គួរនិយាយ៖ អ្នកមិននៅឯកោនោះទេ
មិនគួរនិយាយ៖ នៅមានអ្នកដែលមាន... វិបត្តិធ្ងន់ធ្ងរជាងអ្នកទៅទៀត
២. អ្នកសំខាន់
គួរនិយាយ៖ អ្នកឯងសំខាន់ណាស់សម្រាប់ខ្ញុំ
មិនគួរនិយាយ៖ គ្មានអ្នកណាម្នាក់និយាយថាជីវិតគឺស្មើភាពគ្នានោះទេ
៣.ឲ្យខ្ញុំជួយអ្នក
គួរនិយាយ៖ តើអ្នកចង់អោបខ្ញុំឬទេ?
មិនគួរនិយាយ៖ ឈប់មានអារម្មណ៍សោកសៅចំពោះខ្លួនអ្នកទៅ
៤. វិបត្តិគឺជាការពិត
គួរនិយាយ៖ អ្នកនឹងមិនឆ្កួតទេ
មិនគួរនិយាយ៖ អ្នកឯងតែងតែមានវិបត្តិអញ្ចឹងឬ?
៥. មានសង្ឃឹម
គួរនិយាយ៖ យើងមិនមែនរស់នៅលើផែនដីនេះដើម្បីមើលតាមនរណាម្នាក់នោះ ទេ ប៉ុន្តែយើងមើលតាមមនុស្សម្នាក់ផ្សេងទៀត
មិនគួរនិយាយ៖ ព្យាយាមកុំឲ្យតានតឹងក្នុងចិត្ត
៦. អ្នកអាចសង្គ្រោះវាបាន
គួរនិយាយ៖ នៅពេលដែលរឿងនេះកន្លងផុតទៅ ខ្ញុំនៅតែនៅជាមួយអ្នក
មិនគួរនិយាយ៖ នេះជាកំហុសផ្ទាល់របស់អ្នក
៧. ខ្ញុំនឹងធ្វើឲ្យបានល្អបំផុតដើម្បីស្វែងយល់
គួរនិយាយ៖ ខ្ញុំមិនអាចយល់ពិតប្រាកដនូវអារម្មណ៍របស់អ្នក ប៉ុន្តែខ្ញុំអាចឲ្យ អ្នកបាននូវសេចក្ដីមេត្តា
មិនគួរនិយាយ៖ ជឿខ្ញុំទៅ! ខ្ញុំដឹងថាអ្នកមានអារម្មណ៍យ៉ាងណា។ ខ្ញុំក៏ធ្លាប់មានវិបត្តិម្ដងជាច្រើន ថ្ងៃដែរ ។
៨. អ្នកកុំជំរុញខ្ញុំឲ្យទៅឆ្ងាយពីអ្នក
គួរនិយាយ៖ ខ្ញុំនិងមិនចាកចេញ ឬបោះបង់អ្នកទេ
មិនគួរនិយាយ៖ ខ្ញុំគិតថាវិបត្តិរបស់អ្នកគឺជាការដាក់ទណ្ឌកម្មដល់ពួកយើង
៩. ខ្ញុំព្រួយបារម្ភពីអ្នក
គួរនិយាយ៖ ខ្ញុំស្រឡាញ់អ្នក
មិនគួរនិយាយ៖ តើអ្នកឯងមិនធុញទ្រាន់នឹងបញ្ហាទាំងអស់នេះឬទេ ?
១០. យើងនឹងឆ្លងកាត់បញ្ហានេះទាំងអស់គ្នា
គួរនិយាយ៖ ខ្ញុំសូមទោសដែលអ្នកឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំនឹងមិនចាកចេញពីអ្នកទេ ។ ខ្ញុំនឹងថែ រក្សាខ្លួនរបស់ខ្ញុំ ដូច្នេះអ្នកមិនត្រូវបារម្ភថាការឈឺចាប់របស់អ្នកអាចធ្វើឲ្យខ្ញុំឈឺចាប់ នោះទេ ។
មិនគួរនិយាយ៖ តើអ្នកមានព្យាយាមផឹកតែខាម៉ូម៉ាល (Chamomile)ទេ ?