គុណ​វិបត្តិ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង

តាម​រយៈ​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ពេក នឹង​មាន​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​​ដល់​​កុមារ​ និង​ក្មេង​ជំទង់។
ផល​ប៉ះពាល់​ដែល​អាច​កើតឡើង​​ចំ​ពោះ​ការ​ផឹក​ភេសជ្ជៈ​ដែល​មាន​សារធាតុ​កាហ្វេអ៊ីន​​ច្រើន​រួម​មាន​ស្ត្រូក បេះដូង​ដើរ​ញាប់ និង​អាច​បង្ក​ឲ្យ​ស្លាប់​ភ្លាមៗ​ថែម​ទៀត​ផង នេះ​បើ​តាម​ការ​សិក្សា​ថ្មីៗ​។
ក្រុម​ការងារ​មួយ​មក​ពី​សាលា​វេជ្ជសាស្ត្រ​​នៃ​សាកល​វិទ្យាល័យ​​ម៉ៃ​អាមី​ បាន​ពិនិត្យ​មើល​ឡើង​វិញ​ពី​ទិន្នន័យ​ដែល​បាន​ពី​ស្ថាប័ន​នានា​របស់​រដ្ឋ ក្រុម​ដែល​ពាក់ព័ន្ធ ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ របាយការណ៍​របស់​ករណី​សិក្សា​នីមួយៗ និង​អត្ថបទ​ទាំងឡាយ​នៅ... ក្នុង​សារព័ត៌មាន​ដែល​មាន​ប្រជាប្រិយ និង​ពាណិជ្ជកម្ម។
មាន​សេចក្ដី​រាយការណ៍​ខ្លះ​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខ្លះ​មាន​សារធាតុ​កាហ្វេអ៊ីន​ប្រាំ​ដង​ច្រើន​ជាង​ភេសជ្ជៈ​ធម្មតា​។
តួយ៉ាង​ដូច​ជា​ករណី​លោក សេល័រ (Mr. Sailor) អាយុ​១៨​ឆ្នាំ​ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ និង​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ចំនួន​ប្រាំ​ថ្ងៃ​កាល​ពី​ឆ្នាំ​មុន ​ក្រោយ​ពី​ពេល​ដែល​បាន​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ពេក។​លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​គាត់​ថា សារធាតុ​កាហ្វេអ៊ីន ឬ​ធាតុ​ផ្សំ​ស្រដៀង​កាហ្វេអ៊ីន​អាច​ជា​បុព្វ​ហេតុ​នៃ​ជំងឺ។ លោក​គ្រូពេទ្យ​បាន​បន្ថែម​ថា ក្មេង​ៗ​មិន​គួរ​ញ៉ាំ​ភេសជ្ជៈ​ច្រើន​ពេក​ទេ​ដូច​ជា គោ​ក្រហម (Red Bull)ជាដើម។
ភេសជ្ជៈ​ប៉ូវ​កម្លាំង​ មាន​មុខ​លើ​ទី​ផ្សារ​អាមេរិក​កាល​ពី​ជាង​២០​ឆ្នាំ​មុន ​ជា​ផលិត​ផល​ដែល​មាន​ការ​រីក​ចម្រើន​ និង​លក់​ដាច់​បំផុត​។​ បើ​តាម​របាយការណ៍ ការ​លក់​នឹង​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ៩​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១១។
មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ជាតិ​ពុល​​អាមេរិក (The American Association of Poison Control Center) បាន​ចេញ​កូដ​កំណត់កាល​ពី​ឆ្នាំ​មុន​ដើម្បី​រក​ឲ្យ​ឃើញ​ពី​ផល​ប៉ះ​ពាល់។​ ជា​លទ្ធផល គេ​បាន​រក​ឃើញ​៦៧៧​ករណី​បាន​កើត​ឡើង​ពី​ខែ​តុលា ដល់​ខែ​ធ្នូ និង​៣១១​ករណី​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ឆ្នាំ​នេះ។ រោគ​សញ្ញា​ដែល​បាន​រាយការណ៍​ក្នុង​បញ្ជី​រួម​មាន អត្រា​បះ​ដូង​ដើរ​ញាប់ គេង​មមាល ឈឺ​ទ្រូង សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជាដើម ប៉ុន្តែ​មិន​មាន​ស្លាប់​ទេ។
លោក​ស្រី​បណ្ឌិត ម៉ាស៊ី ស្នាយឌ័រ (Dr. Marcie Schneider) ជា​ពេទ្យ​ឯក​ទេស​ខាង​យុវវ័យ​នៅ​ហ្គ្រីនវិច (Greenwich) រដ្ឋ​ Connecticut និង​ជា​សមាជិក​គណៈកម្មាធិការ​បណ្ឌិត្យ​សភា​ផ្នែក​ជីវជាតិ​ចំណីអាហារ បាន​សរសើរ​របាយការណ៍​នេះ​ថា​បាន​លើក​ឡើង​ពី​ក្ដី​កង្វល់​នានា។ គាត់​បាន​បន្ថែម​ទៀត​ថា ភេសជ្ជៈ​ទាំង​នេះ​គ្មាន​សារៈ​ប្រយោជន៍ និង​ក្មេង​មិន​គួរ​ទទួល​ទាន។




Related posts





Share/Bookmark