មនុស្ស​ស្រី​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ជំងឺ​ ខ្លាំង​ជាង​បុរស​


ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បានបង្ហាញ​ថា​ ចំនួន​ក្រូម៉ូសូម​ដែល​លើស​នៅក្នុង​ខ្លួន​របស់​ស្រ្ដី​ បាន​ធ្វើ​ឲ្យ​ស្រ្ដី​មាន​លក្ខណៈ​ប្រសើរ​ជាង​បុរស ក្នុង​ការ​ទប់​ស្កាត់​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។
ការ​សិក្សា​ដែល​បាន​រាយ​ការណ៍​ក្នុង​ Daily Mail បានដឹក​នាំ​ដោយ​លោក​វេជ្ជ​បណ្ឌិត​ Claude Libert មក​ពី​សាកល​វិទ្យា​ល័យ​ Ghent នៃ​ប្រទេស​ប៊ែល​ហ្សិក​នេះ បាន​រក​ឃើញ​ថា ខណៈ​ដែល​ស្រ្ដី​មាន​ចំនួន​ក្រូម៉ូសូម​​ X បុរស​មិនមាន​នោះ​ទេ ហើយ​​ក្រូ​ម៉ូសូម​ Y ដែល​បុរស​មាន ក៏​តិច​ជាង​ស្រ្ដី​នោះ​ដែរ​។
លោក​វេជ្ជ​បណ្ឌិត Libert បាននិយាយ​ថា ស្រ្ដី​គឺ​ជា​ភេទ​ដែល​រស់​នៅ​បាន​យូរ​ជាង​បុរស (មាន​អាយុ​វែង​ជាង​បុរស)​ ហើយ​ក៏មាន​លទ្ធ​ភាព​ខ្ពស់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ផ្សេង​ៗ​ខ្លាំង​ជាង​បុរស​ផង​ដែរ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ បាន​រក​ឃើញ​ថា ការ​ដែល​មនុស្ស​ស្រី​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ជាង​មនុស្ស​ប្រុស គឺ​ដោយ​សារ​តែ​ ក្រូម៉ូសូមអិច (X) ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ​។
ឆ្លើយ​តបទៅ​នឹង​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ អ្នក​អ្នក​ស្រី​​វេជ្ជ​បណ្ឌិត Eleanor Fish មក​ពី​សាកល​វិទ្យាល័យ Toronto ដែល​ជា​សាស្រ្ដាចារ្យ​ផ្នែក​ប្រព័ន្ធ​ភាព​ស៊ាំ បាន​សរសេរ​ក្នុង​ប្លុក​ព្រឹត្តបត្រ​សុខ​ភាព Bio-Essays ថា នេះ​គឺ​ជា​អត្ថប្រយោជន៍​នៃ​ការ​មាន​ក្រូម៉ូសូម​អិចលើស​ចំនួន​ ប្រសើរ​ជា​ការ​មាន​តែ ក្រូម៉ូសូម​អិច​តែមួយ និង​ក្រូម៉ូសូម​វ៉ាយ (Y) តែ​មួយ​។
អ្នក​ស្រី​វេជ្ជ​បណ្ឌិត​រូប​នេះ បានថ្លែង​ថា MicoRNAs (ក្រូម៉ូសូម​អិច) គឺ​ពិត​ជា​សំខាន់​បំផុត សម្រាប់​ធ្វើ​ឲ្យ​​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ខ្លួន​ដំណើរ​ការល្អ​។ វា​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​មហារីក​ផង​ដែរ និង​ជួយ​ជម្រុញ​ប្រូតេអ៊ីន​ដែល​ល្អ​។
អ្វី​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា ស្រ្ដី​មាន​ភាពស៊ាំ​ខ្លាំង​ជាង​បុរស គឺ​ត្រូវ​បាន​ទទួល​ការ​គាំ​ទ្រ​ច្រើន ដោយ​សារ​តែ​សភាព​ជាក់​ស្ដែង​គឺ​ដូច្នេះ​មែន ដោយ​សារ​អាយុ​សង្ឃឹម​រស់​របស់​ស្រ្ដី​នៅ​ប្រទេស​ភាគ​ច្រើន​ គឺ​វែង​ជាង​បុរស​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក៏​មាន​ការ​ជំទាស់​ផង​ដែរ ដោយ​លើក​ឡើង​ថា ស្រ្ដី​ទន់​ខ្សោយ​ជាង​បុរស ងាយ​រង​ជំងឺ​ឆ្លង​ផ្សេង​ៗ​។



Related posts





Share/Bookmark