តើលោកអ្នកកំពុងមានអាការៈឈឺចង្កេះមែនទេ?
តាមការស្រាវជ្រាវ មានប្រជាជនប្រមាណ៧០%ធ្លាប់ឬកំពុងឈឺចង្កេះរួមទាំងមេគង្គជាអ្នកសរសេរអត្ថបទនេះផងដែរ។ ជំងឺនេះបណ្ដាលមកពីមូលហេតុធំៗមួយចំនួនដូចជា៖
- ការធាត់លើសទម្ងន់
- ការឈរឬអង្គុយរយៈពេលយូរដោយមិនបានផ្លាស់ប្ដូរកាយវិការនេះឲ្យបានញឹកញាប់ និង ការសម្រាក។
- ធ្លាប់បានការវះកាត់ដូចជាវះត្រង់ពោះឬខ្នងអាចបណ្ដាលឲ្យសាច់ដុំចុះខ្សោយធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នង។
- មាតុភាពដែលតែងតែកើតមានចំពោះស្ត្រី។វិធីងាយៗដើម្បីព្យាបាលជំងឺនេះមានដូចជា៖...
- ចូរឧស្សាហ៍ហាត់ប្រាណដោយការរត់យឺតៗ ជាពិសេសបើអាចចូរពិភាក្សាពីវិធីហាត់ប្រាណនេះជាមួយគ្រូពេទ្យ។
- សូមកុំឈរឬអង្គុយក្នុងរយៈពេលយូរពេក។
- ក្នុងករណីដែលឈឺចង្កេះធ្ងន់ធ្ងរ សូមកុំធ្វើលំហាត់ប្រាណឬធ្វើយោហ្គាឲ្យសោះ និងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។
- សូមកុំគេងលើគ្រែឬខ្នើយដែលរឹងខ្លាំងឬទន់ខ្លាំងពេក។
- សូមកុំលើកវត្ថុដែលធ្ងន់ដោយការឱនព្រោះអាចធ្វើឲ្យចង្កេះរងទម្ងន់ខ្លាំង តែត្រូវបន្ទន់ជង្គង់ចុះរួចសឹមលើក។ បើមិនដូច្នេះទេ សូមរកអ្នកដ៏ទៃជួយ។
- សូមជៀសវាងការលេបថ្នាំបំបាត់ការឈឺចាប់ច្រើនពេកប្រសិនបើអាច និងសូមធ្វើការម៉ាស្សាដោយលាបប្រេងឬថ្នាំសម្រាប់រឹតដើម្បីបន្ធូរសាច់ដុំខ្នង។
- ជាចុងក្រោយ សូមព្យាយាមបញ្ចុះទម្ងន់។ ការដើរក្នុងរយៈចម្ងាយពីឬបីគីឡូម៉ែត្រនាពេលព្រឹកក្នុងមួយថ្ងៃក៏ជាវិធីល្អដែរ។ តែសូមចងចាំថា កុំព្យាយាមកំណត់របបអាហារដោយខ្លួនឯងដើម្បីបញ្ចុះទម្ងន់។ ត្រូវធ្វើអ្វីៗតាមការណែនាំរបស់លោកគ្រូពេទ្យ។