ការសិក្សាកាលពីពេលថ្មីនេះជាច្រើន ក៏បានផ្សាភ្ជាប់នូវការផឹកស្រាក្រហម និងស្រា ស ទៅនឹងផលប្រយោនជ៍នៃសុខភាពផងដែរ ប៉ុន្ដែការសិក្សាចុងក្រោយនេះ បានរកឃើញពីគុណសម្បតិ្តមួយទៀតនៃស្រា នោះគឺការស្រកទម្ងន់ ដែលនេះ ហាក់ដូចជាផ្ទុយនឹងការស្រាវជ្រាខ្លះ ដែលបានបង្ហាញថា ស្រាធ្វើឲ្យធាត់។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីនេះ បានធ្វើការវិភាគទៅលើការស្រាវជ្រាវពីមុនៗជាង៣០ ហើយមិនបានរកឃើញថា ស្រា ឬគ្រឿងស្រវឹងដទៃទៀត ធ្វើឲ្យអ្នកធាត់នោះទេ។
ការសិក្សាដែលធ្វើឡើងដោយក្រុមមកពីសាកលវិទ្យាល័យ Navarro អេស្ប៉ាញនេះ បានរកឃើញថា អ្នកដែលផឹកលើសកម្រិត ពោលគឺផឹកដល់ថ្នាក់ស្រវឹងលែងដឹងស្មារតី គឺពិតជាធ្វើឲ្យធាត់ ប៉ុន្ដែអ្នកដែលញ៉ាំក្នុងកម្រិតមួយតិចល្មម ពោលគឺមានការគ្រប់គ្រងខ្លួនឯងបានល្អ គឺមិនឡើងទម្ងន់នោះទេ។លទ្ធផលនៃការរកឃើញ ដែលធ្វើការបោះពុម្ភនៅក្នុងព្រឹត្តបត្រ Nutrition Reviews នេះ ត្រូវបានធ្វើការត្រួតពិនិត្យដោយវេទិកាវិទ្យាសាស្រ្ដអន្តរជាតិស្ដីពីគ្រឿងស្រវឹង ហើយវេទិកានេះបានយល់ស្របទៅនឹងការរកឃើញនេះ។
សរុបមកវិញ គ្រឿងស្រវឹងអាចបង្កបញ្ហាដល់ខ្លួនយើង ប្រសិនបើយើងទទួលទានវាហួសកម្រិត ប៉ុន្ដែបើយើងទទួលទានវា ក្នុងកម្រិតមួយសមល្មម នោះវានឹងផ្ដល់ប្រយោជន៍ចំពោះយើងវិញ។