រឿងខ្លី វិធីសាស្រ្តឆ្លើយសំណួ


អា ប៉េង និង នាង ប៉ោះ គឺ​ជា​សង្សារនឹងគ្នា ហើយថ្ងៃនេះ​គេនាំគ្នាទៅពិធីជប់លៀងមួយ។​ នាងប៉ោះ​លើកស្បែកជើងពីរគូរ មួយ​ព័ណ​ខៀវ ​និង​មួយ​ទៀត​ព័ណ​មាស ទ្បើង​ហើយសួរ​សង្សារ​នាងថា ៖ បង​ប៉េង តើ​អូន​គួរ​ពាក់​ស្បែក​ជើង​មួយ​ណា?

អាប៉េង លឺ​សំណួរ​ភ្លាម​​មាន​អារម្មណ៍​ស្ទាក់ស្ទើរ ​មិន​ហ៊ាន​ឆ្លើយ​ វា​និយាយ​ថា៖ អឺ....អឺ.... អូនចូលចិត្តមួយណា?
នាងប៉ោះមិនអស់​ចិត្តក៏​សួរ​សង្សារនាង​ម្តង​ទៀត៖ ឆ្លើយមើលបង ​មួយណា​ ព័ណ​ខៀវ​ ​ឬ​មាស?
អាប៉េង ក៏សំរេចចិត្តឆ្លើយ៖​ ពាក់ព័ណមាស ទៅចឹង។
នាងប៉ោះ សួរ ៖ ចុះព័ណខៀវ ​យ៉ាង​ម៉េច​ដែរ? ​អូន​ទិញ​វា​ថ្លៃ​ជាង​​អា​ ព័ណ​មាស ​ទៀត ឬ​ក៏​បង​មិន​ស្រ​លាញ់​ស្បែក​ជើង​ព័ណ​​ខៀវ​​នេះទេ?
អាប៉េងនិយាយទាំងកំបុតថា ៖ បើអូនមិនចង់បានគំនិតរបស់បង​ទេ​កុំ​សួរ។
នាងប៉ោះ ក៏បោះ​ ​ស្បែក​ជើងចោលទាំង​ពីរគូរ ហើយនិយាយ​ទាំងកំរោល៖​ ឈប់ទៅ​ពិធី​ជប់លៀង​ជប់លួយហើយ។
រឿងនេះមិនមែនខាងស្រី ជាអ្នកខុសនោះ​ទេ។ វាកើតទ្បើងមកពី អាប៉េងមិនយល់ពី​ភាសារបស់មិត្តស្រីវា។ មនុស្សស្រីដឹងថា​ព័ណ​អ្វី​ដែលនាង​នឹងពាក់ហើយ។​នាងសួរគ្រាន់តែចង់ឲមនុស្សប្រុស​សរសើរថានាងមើលទៅស្អាតត។
តើអាប៉េងគួរធ្វើដូចម្តេច ដើម្បីកុំឲកើតមានទំនាស់?
វាគួរនិយាយឲស្របនឹងគំនិតរបស់នាងប៉ោះទៅ​វាជាការស្រេចហើយ។
អាប៉េងក្នុងស្ថានភាពនេះ គួរ​និយាយថា ៖តើអូនបានរើសព័ណណាមួយឬនៅ?
ក្នុងករណីនេះ មនុស្សស្រីភាគច្រើនប្រាកដជាប្រាប់ពីគំនិតរបស់នាង ៖ អូនគិតថា អូនគូរតែពាក់ព័ណមាស។
បុរស គួរឆ្លើយតបវិញថា៖ ហេតុអ្វី អូនរើសព័ណមាស?
នាងឆ្លើយភ្លាមថា ៖ ព្រោះវាសាកសមជាមួយ រ៉ូបព័ណមាសរបស់ខ្ញុំ។
បុរសគួរ​និយាយថា ៖ អូនពិតជាស្អាតណាស់។
ពេលនោះនាងនឹងមកថើបអ្នកជាមិនខានហើយនាងនឹងនិយាយថា ៖ បងគួរឲស្រលាញ់ណាស់។
បញ្ហាត្រូវបានដោះស្រាយ!




Related posts





Share/Bookmark