ក្រៅពីការព្យាបាលជំងឺដង្កាត់ផ្សេងៗ តាមការប្រើប្រាស់ឱសថ ឬថ្នាំផ្សំពីរុក្ខជាតិ ប្រទាលកន្ទុយក្រពើក៏ត្រូវបានគេយកមកព្យាបាលនូវជំងឺជាច្រើនដែលអ្នកមិនដែលនឹកស្មានដល់។ បើតាមវិបសៃថ៍ Wikepedia រាយការណ៍ថា ប្រទាលកន្ទុយក្រពើ មានឈ្មោះអក្សរឡាតាំង Aloe Vera Lim ឈ្មោះបារាំង Aloé ឈ្មោះជាភាសាអង់គ្លេស Bardados Aloe និងស្ថិតក្នុងអំបូរ Liliaceae។លក្ខណៈរុក្ខជាតិរបស់វា ជាប្រភេទប្រទាល ហើយមានស្លឹកក្រាស់គ្មានទង រាងដូចផ្លែលំពែង។ គេច្រើដាំដុះជាគ្រឿងលំអរ ឬក្នុងចំការជាទ្រង់ទ្រាយធំបែបឧស្សាហកម្ម។ គេអាចយកស្លឹកប្រទាលកន្ទុយក្រពើសម្រាប់ការព្យាបាលជំងឺលើសឈាម ឬប្រើជាថ្នាំបញ្ចុះជាតិខ្លាញ់ក្នុងឈាម មិនរំលាយអាហារ រោគទល់លាមក រដូវមិនទៀង ជំងឺភ្នែក និងត្រចៀក ថ្នាំប៉ូវកម្លាំង៕

ប្រទាលកន្ទុយក្រពើព្យាបាលរដូវមិនទៀង