បញ្ហាភ្នែកក៏អាចស្ដែងឲ្យឃើញតាមរយៈការមើលវីដេអូស្រ៊ីឌី (៣D)បានដែរ។ លោកវេជ្ជបណ្ឌិតជំនាញបានបញ្ជាក់ថា ក្មេងប្រុស ស្រីដែលមានបញ្ហាក្នុងការមើលឃើញរូបភាពស្រ៊ីឌីអាចបណ្ដាលមកពីជំងឺ Amplyopia ឬជំងឺភ្នែកខ្ជិល។
ការលំបាកនេះ អាចបង្ហាញពីបញ្ហាដែលអ្នកទាំងនោះអាចជួបប្រទះនៅពេលក្រោយមកក្នុងជីវិត។
លោកវេជ្ជបណ្ឌិតផ្នែកកែវភ្នែកបាននិយាយថា ភាពយន្តស្រ៊ីឌី ឬការលេងជាមួយឧបករណ៍ស្រ៊ីឌីបានបង្ហាញនូវឱកាសដ៏អស្ចារ្យដើម្បីពិនិត្យរកជំងឺនេះក្នុងដំណាក់កាលដំបូង។
ការអះអាងនេះបានជួបប្រទះនឹងភាពសង្ស័យដែលថា មានអាណាព្យាបាលមួយចំនួនបានត្អូញត្អែ... រក្រោយពេលដែលកូនៗរបស់គាត់បានមើលភាពយន្តស្រ៊ីឌី ហើយមានអាការៈឈឺក្បាល និងចង់ក្អួតចង្អោរ។
តាមការណែនាំថ្មីៗនេះរបស់គ្រូពេទ្យភ្នែកក្នុងសហរដ្ឋអាមេរិកបានឲ្យដឹងថា វាពិតប្រាកដណាស់ដែលបច្ចេកវិទ្យានេះអាចជួយឲ្យរកឃើញក្មេងដែលមានបញ្ហាភ្នែក។
លោកសាស្ត្រាចារ្យ ម៉ាយឃើល ឌើណាស (Michael Duenas) បាននិយាយថា ប្រសិនបើកូនៗរបស់លោកអ្នកមិនអាចមើលរូបភាពស្រ៊ីឌីបានទេ នោះវាជាសញ្ញាថាក្មេងនោះអាចមានបញ្ហាក្នុងការមើលដូចជា ភ្នែកខ្ជិលដែលនាំទៅរកការមើលមិនច្បាស់។
ក្មេងៗដែលមានបញ្ហាធេងធោងឬមិនស្រួលក្នុងចិត្ត គួរត្រូវបានត្រួតពិនិត្យ។ បញ្ហាចម្បងៗអាចងាយនឹងដោះស្រាយប្រសិនបើគេអាចរកឃើញមុនក្មេងនោះអាយុប្រាំមួយឆ្នាំ គឺនៅពេលដែលប្រព័ន្ធនៃការមើលឃើញក្នុងខួរក្បាលទើបតែមានការវិវឌ្ឍបានតិចតួច។
លោក ឌើណាស បានបន្ថែមថា គោលការណ៍ដូចគ្នានេះបានអនុវត្តចំពោះក្មេងជំនាន់ថ្មីដែលចូលចិត្តលេងហ្គេមដែលមានបំពាក់ស្រ៊ីឌី។
ក្មេងដែលលេងជាមួយឧបករណ៍ទាំងនោះយូរ នោះវាមានឱកាសក្នុងការក្នុងការរកឃើញពីជំងឺភ្នែកនេះបាន។
ទស្សនាទានក្នុងការមើលរូបភាពឬវីដេអូស្រ៊ីឌី មានតាំងពីដើមទសវត្សរ៍ឆ្នាំ១៩០០ ប៉ុន្តែទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទេដែលក្រុមហ៊ុនហូលីវូតបាននាំមកថតក្នុងខ្សែភាពយន្តដោយសារតែមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
រឿងភាពយន្តដែលល្បីបំផុតគឺ អវតារ (Avatar)ដែលអាចរកចំណូលបានប្រហែលមួយពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងរោងភាពយន្ត ទោះបីជាការសម្ដែងមិនសូវល្អក៏ដោយ។
កាលពីដើមឆ្នាំនេះ ទូរទស្សន៍ស្រ៊ីឌីដំបូងបានចេញលក់ក្នុងទីផ្សារប៉ុន្តែមិនមានជោគជ័យនោះទេដោយសារតែអ្នកទស្សនាមិនចង់ពាក់វ៉ែនតារពិសេសរាល់ពេលមើលនោះទេ។