ពិតជាពិបាកណាស់ក្នុងការចង់បានកូនប្រុស ឬស្រីតាមបំណងនោះ។ គូស្វាមីភរិយាទាំងអស់ប្រាកដជាចង់បានកូនប្រុសផង ស្រីផងហើយមែនទេ? ប៉ុន្ដែពេលខ្លះការចង់បាននេះមិនដូចបំណងនោះទេ ដោយអ្នកខ្លះកើតមកកូនប្រុសទាំងអស់ ខណៈដែលអ្នកខ្លះរកកូនប្រុសម្នាក់គ្មាន។ ថ្ងៃនេះខ្មែរសារិកាបាននាំដំណឹងល្អ សម្រាប់គូស្វាមីណាដែលចង់បានកូនស្រីដូចបំណង។
ការស្រាវជ្រាវមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីប្រទេសហុល្លង់ បានរកឃើញថាស្រីដែលទទួលទានអាហារបួស ដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាដើមនោះ អាចឲ្យពួកគេមានកូនស្រីដូចបំណង។
ក្រុមអ្នកស្រាវជ្រាវទាំងនោះបាននិយាយថា ការទទួលទានអាហារដែលសំបូរទៅដោយជាតិកាល់ស្យូម និងម៉ាញ៉េស្យូម (អាហារបួស) អាចឲ្យស្រ្ដីមានឱកាសច្រើនក្នុងការកើតបានកូនស្រី។
ផ្ទុយមកវិញ ប្រសិនបើ
ចង់បានកូនប្រុស ត្រូវទទួលទានអាហារណាដែលសំបូរទៅដោយជាតិប៉ូតាស្យូម និងសូដ្យូម ដែលមានដូចជាចេក និងដំឡូងជាដើម (មិនទាន់ផ្លូវការនៅឡើយ)។
សម្រាប់ការស្រាវជ្រាវនេះ អ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើគូស្វាមីភរិយាចំនួន ១៧២គូ ដែលចង់បានកូនស្រី ខណៈពេលដែលគូស្វាមីភរិយាទាំងនោះជាសរុបរួម មានកូនប្រុសដល់ទៅ ៣៥៨នាក់ និងកូនស្រីតែ២នាក់ប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំនៃការរៀបការ។
ដៃគូដែលចូលរួមទាំងអស់នោះ ត្រូវបានស្នើរឲ្យទទួលទានអាហារដែលមានដូចជាផ្លែឈើ បន្លែ និងបាយ (អាហារបួស គ្មានសាច់) រយៈពេល៩សប្តាហ៍។
ជាលទ្ធផលអ្នកស្រាវជ្រាវ និងអ្នកចូលរួមទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែស្រ្ដីដែលអនុវត្តតាមការណែនាំនេះ ដល់ទៅ៨០ភាគរយក្នុងចំណោមនោះ បានកើតបានកូនស្រី។
ស្រី្ដដែលបានញ៉ាំអាហារបួសតាមការណែនាំមានចំនួន ៣២នាក់ មាន២៦នាក់កើតបានកូនស្រី ហើយមានតែ៦នាក់ប៉ុណ្ណោះដែលនៅតែកើតបានកូនប្រុស។
លោក Annet Noorlander ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ មកពីសាកលវិទ្យាល័យ Maastrict បាននិយាយថា មនុស្សដែលបានធ្វើតាមការណែនាំរបស់អ្នកស្រាវជ្រាវ អាចឲ្យពួកគេមានឱកាសច្រើនក្នុងការទទួលបានកូនស្រី។ គាត់សូមធានាចំពោះការអះអាងនេះ។