សូមអ្នកពិនិត្យការបកស្រាយខាងក្រោមនេះ វាគឺជាបញ្ហាមួយដែលពិបាកនឹងបកស្រាយណាស់ ព្រោះថា បើយករូបមន្តគិតវិទ្យាមកប្រើ គេគិតទៅឃើញថា 4=5។
តើអ្នកជឿទេ? បើមិនជឿសូមពិនិត្យការបកស្រាយខាងក្រោម តើអ្នកអាចរកកន្លែងដែលខុសដែលឬទេ?
ប្រសិនបើរកមិនឃើញទេ អ្នកអាចយកទៅសួរលោកគ្រូគណិតវិទ្យារបស់អ្នកបាន ហើយឲ្យគាត់បកស្រាយ មើលថាហេតុអ្វីបានជាវាអីចឹង។
យើងសូមឧបមាថា 4 = 5 សិន ព្រោះថាមិនដែលមាន 4=5ទេ នៅក្នុងលេខ បូក ដក គុណ ចែករបស់គណិតនោះ។ តែនៅពេលបកស្រាយរួចអ្នកនឹងដឹងជាមិនខាន ថា 4=5 ឬអត់។
ការបកស្រាយ៖
យើងយកឧទាហរណ៍មួយមកនិយាយ -20=-20 ហើយនិងរូបមន្ត (a-b)^2=a^2 -2ab+b^2
-20 = -20
16 - 36 = 25 - 45
4^2 - 9*4 = 5^2 - 9*5
(ថែម +81/4 សងខាង )
4^2 - 9*4 + 81/4 = 5^2 - 9*5 + 81/4
(4 - 9/2)^2 = (5 - 9/2)^2
4 - 9/2 = 5 - 9/2
4 = 5
តើមានអ្នកណាខ្លាំងអាចដោះស្រាយបញ្ហានេះបាន?
បើគ្រូរបស់អ្នកមិនអាចដោះបញ្ហានេះ សូមសួរគាត់ថា រូបមន្ត (a-b)^2=a^2 -2ab+b^2 ខុសឬត្រូវ?