ផ្លែទំពាំងបាយជូរ គឺជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើពេញនិយមដទៃទៀត ដែលនេះដោយសារតែរស់ជាតិដ៏ឆ្ងាញ់របស់វា បូករួមជាមួយគុណតម្លៃនៃសុខភាពជាច្រើនផងដែរ។ ផ្លែទំពាំងបាយជូរ គឺជាឃ្លាំងស្ដុកទុកនូវវីតាមីន A, C និង B6។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏ជាប្រភពដ៏មានតម្លៃនៃសារជាតិរ៉ែសំខាន់ដទៃទៀត ដូចជា ប៉ូតាស្យូម កាល់ស្យូម ដែក ហ្វូស្វូរុស ម៉ាញ៉េស្យូម និងសេឡេស្យូម។
ថ្ងៃនេះដែរ ខ្មែរសារិកា សូមនាំមកជូនលោកអ្នកនូវគុណប្រយោជន៍ចំពោះសុខភាពមួយចំនួនរបស់ផ្លែទំពាំងបាយជូរ៖
១- ពន្យារភាពចាស់
ផ្លែទំពាំងបាយជូរគឺជាផ្លែឈើដែលអាចប្រយុទ្ធប្រឆាំងនឹងអាការៈចាស់បាន ដូចជាទប់ស្កាត់ភាពជ្រីវជ្រួញ ជំនួយស្បែកមុខ ធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ។ ផ្លែនេះ មានផ្ទុកទៅដោយសារធាតុ Flavanoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងខ្លាំងមួយ ហើយអាចជួយទប់ស្កាត់ដំណើរវិវឌ្ឍទៅរកភាពចាស់បាន។
២- បង្កើនថាមពលសិច
ដោយសារតែផ្លែទំពាំងបាយជូរមានផ្ទុកទៅដោយសារធាតុដ៏មានតម្លៃជាច្រើន បានធ្វើឲ្យផ្លែឈើនេះ អាចជួយបង្កើនថាមពាលក្នុងខ្លួនអ្នកបាន ដែលរួមមានទាំងការជម្រុញថាមពលសិចដែលចុះខ្សោយបានផងដែរ។ ក្រៅពីនេះ វាអាចជួយព្យាបាលជំងឺក្រលៀន បង្កើនសាច់ដុំ និងការពារជំងឺភ្នែកឡើងបាយបានទៀតផង។
៣- ការពារជំងឺហឺត
ផ្លែទំពាំងបាយជូរ គឺត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកកំចាត់ជំងឺហឺត ដោយសារតែវាមានថាមពាលជ្រួតជ្រាបខ្ពស់ ហើយអាចជួយបង្កើននូវជាតិសំណើមដែលមាននៅក្នុងសួត។ ទំពាំងបាយជូរក្រហម មានសារធាតុប្រឆាំងបាក់តេរីដ៏ខ្លាំងក្លា ដែលអាចការពារអ្នកពីការឆ្លងរោគហឺត។
៤- បង្កើនការចងចាំ
ចំណុចនេះគឺជាអត្ថប្រយោជន៍ដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេ។ អ្នកវិទ្យាសាស្រ្ដជាច្រើនបានធ្វើការស្រាវជ្រាវ ដើម្បីបង្ហាញឲ្យឃើញថា ផ្លែទំពាំងបាយជូរ អាចជំនួយសុខភាពខួរក្បាល ហើយនិងអាចការពារជំងឺទាក់ទងនឹងខួរក្បាល ដូចជាសរសៃប្រសាទជាដើម។ សារធាតុ Resveratrol ដែលមានវត្តមាននៅក្នុងទំពាំងបាយជូរ អាចជួយអ្នកជំងឺសរសៃប្រសាទបានទៀតផង។
៥- ជួយព្យាបាលការទល់លាមក
អាស៊ីតសរីរាង្គ ហើយនិងសារធាតុសេលុយឡូស ដែលមាននៅក្នុងផ្លែទំពាំងបាយជូរ អាចជូយព្យាបាលការទល់លាមកបានយ៉ាងមានប្រសិទ្ធិភាព។ វាអាចធ្វើឲ្យលាមកដែលកកស្ទះ ធ្លាក់ចុះមកបាន។ មិនត្រឹមតែប៉ុណ្ណោះ ជាតិដែកដែកខ្ពស់ ដែលមានក្នុងផ្លែទំពាំងបាយជូរ អាចជួយប្រយុទ្ធប្រឆាំងនឹងការនឿយហត់អស់កម្លាំង និងបង្កើនថាមពលដែលបាត់បង់បានទៀតផង។