តើអ្នកធ្លាប់ទៅលេងទឹកនៅតាមបឹង ស្ទឹង ទន្លេរ ឬតាមមាត់សមុទ្រដែរឬទេ? នៅពេលដែលអ្នកងូតទឹកយូរស្បែកម្រាមដៃរបស់អ្នកនឹងទ្បើងជ្រួញជាមិនខាន តែផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកមិនជ្រួញទេ គឺមានតែស្បែកត្រង់ម្រានដៃនិងស្បែកត្រង់ម្រាមជើងតែប៉ុណ្ណោះ។ អ្នកប្រហែលជាចង់ដឹងថាមកហេតុអ្វីបាន ជាវាជ្រួញបែបនេះហើយ។
រាប់ពាន់ឆ្នាំហើយដែលមនុស្សយើងមិនដែលដឹងពីអាថ៌កំបាំងរបស់ស្បែកម្រាមដៃ និងជើងរបស់យើងនោះទេ តែថ្មីៗនេះមានការសិក្សាមួយបានរកឃើញចម្លើងចំពោះអាថ៌កំបាំងមួយនេះ។ចម្លើយដ៏ខ្លីគឺ៖ វាដូចជាជ័រគ្រីបអីចឹង។ អានព័ត៌មានខាងក្រោមនេះដើម្បីយល់ឲ្យបានច្បាស់។
កាលពីមុនយើងទាំងអស់គ្នាដឹងថា ស្បែកត្រង់ម្រាមដៃ និងជើងរបស់យើង នឹងទ្បើងជ្រួញនៅពេលដែលយើងងូតទឹកយូរពេក គឺយើងគិតថាមកពីស្បែករបស់យើងស្រួបយកជាតិទឹក។ អ្នកទាំងអស់គ្នាប្រាកដជាងក់ក្បាលយល់ស្របជាមួយនិងមត្តិនេះ។ តែយើងសួរខ្លួនយើងថា៖
ទីមួយ តើហេតុអ្វីបានជាស្បែកជើងនិងដៃរបស់យើងដែលជ្រួញហើយផ្នែកដទៃទៀតម៉េចក៏មិនជ្រួញ?ទីពីរ ហេតុអ្វីបានជាភាពជ្រួញនេះកើតទ្បើងតែលើមនុស្ស និងសត្វស្វា macaques តែសត្វថនិកសត្វផ្សេងទៀតអត់មានភាពជ្រួញនេះ?
ទីបី ហេតុអ្វីបានជា ស្បែកត្រង់ម្រាមដៃ និងជើងឈប់ជ្រួញនៅពេលដែលយើងកាត់ ប្រព័ន្ធប្រសាទដែលភ្ជាប់ទៅនឹងម្រាមទាំងនោះ?
នៅពេលដែលយើងធ្វើការវិភាគលើសំណួរទាំងបីនេះ យើងឃើញថា ប្រព័ន្ធប្រសាទរបស់យើង ជាអ្នកធ្វើការបញ្ជាឲ្យមានភាពជ្រួញនេះ។
ដូចនេះយើងសួរសំណួរមួយទៀតថា តើធ្វើឲ្យស្បែកដៃ និងជើងជ្រួញបានប្រយោជន៍អ្វីទៅ?
នេះប្រហែល ជាសំណួរដ៏សំខាន់បំផុត ហើយជាសំណួរដែលអ្នកស្រាវជ្រាវកំពុងតែសិក្សា។ តែបើតាមអ្វីដែលគេបានដឹងត្រួសៗនោះគឺ ភាពជ្រួញនៅលើស្បែកម្រាមដៃ និងជើងនេះ គឺងាយស្រួលឲ្យទឹកនៅលើស្បែករបស់យើងអាចហូរបានលឿន និងឆាប់រហ័សនៅពេលដែលយើងប្របាច់ជាមួយនឹងវត្ថុផ្សេងទៀត។ គឺស្បែកត្រង់ម្រាមដៃនិងជើងរបស់យើង ដូចជាជ័រគ្រីប(ដូចជ័រកង់ទ្បាន) អីចឹង គឺវាធ្វើឲ្យយើងអាចកាន់វត្ថុណាមួយបានជាប់ល្អនៅពេលសើម គឺមិនខុសពីសំបកកង់ទ្បានដែលគេធ្វើឲ្យបើកស្រួលនៅលើផ្លួវនោះទេ។
ប្រព័ន្ធប្រសាទរបស់មនុស្សឆ្លាតណាស់ គឺឆ្លាតដូចមនុស្សអីចឹង។
អ្នសិក្សាស្រាវជ្រាវកំពុងតែធ្វើការសិក្សាលើរឿងនេះបន្តទៀត។