Chris Staniforth ស្លាប់​ដោយ​សារ​តែ​លេង​ហ្គេម​យូរ​ពេក


បុរស​ម្នាក់​ឈ្មោះ Chris Staniforth ត្រូវ​បាន​ស្លាប់​បន្ទាប់​ពី​លេង​ហ្គេម​របស់​គាត់​រហូត​ដល់ ១២ ម៉ោង។ គាត់​បាន​ស្លាប់​កាលពី​ខែ ឧសភា ដោយ​សារ​​អាការជំងឺ​ម្យ៉ាង​​ដែល​មាន​ឈ្មោះ​ថា DVT (deep vein thrombosis)។ ជំងឺ​បើ​តាម​ខ្ញុំ​យល់ គឺ​​វា​ទាក់​ទង​នឹងឈាម​ដែល​នៅ​ក្នុង​​​សរសៃ​ឈាម​របស់​យើង​ កាលណា​យើង​អង្គុយ​លេង​ហ្គេម​យូរ​ពេក ដោយ​មិន​ធ្វើ​ចលនា​ដៃ​ជើង​សោះ វា​អាច​ធ្វើ​ឲ្យ​ឈាម​របស់​យើង​ទ្បើង​ខាប់ ហើយ​នៅ​ពេល​ដែល​ឈាម​ខាប់ៗ​នេះ​ធ្វើ​ដំណើរ​ទៅ​ដល់​សួត​របស់​អ្នក ​វា​នឹង​ធ្វើ​ការ​រារាំង​បាំង​មិន​ឲ្យ​ឈាម​រត់​ទៅ​មក​បាន​ស្រួល​​ទ្បើយ នៅ​ពេល​នោះ​ជា​លិទ្ធ​ផល​គឺ​សេចក្តី​ស្លាប់។
ឪពុក​របស់ លោក ​Chris Staniforth គឺ​លោក David Staniforth  បាន​និយាយ​ថា​ កូន​របស់​គាត់​ប្រ​ហែល​ជា​ស្លាប់​ដោយ​សារ​តែ អាការៈជំងឺ​ DVT នេះ​ជា​មិន​ខាន ព្រោះ​កូន​របស់​គាត់​លេង​ហ្គេម យូរ​ៗ​ណាស់ រហូត​ដល់ ទៅ ១២​ម៉ោង​ក៏​មាន​ដែរ។ ហើយ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​គាត់​ លោក David Staniforth បាន​រក​ឃើញ​ថា ដុំ​ឈាម​ខាប់ៗ​ត្រូវ​បាន​ប្រ​មូល​ផ្តុំ​នៅ​ជើង​ខាង​ឆ្វេង​របស់​កូន​គាត់ ខណៈពេល​ដែល​កូន​គាត់​ចំណាយ​ពេល​លេង​ហ្គេម Online លេង​ជា​មួយ​​ហ្គេម Xbox។
លោក​ David Staniforth និយាយ​បែប​នេះ​មិន​មែន​មាន​បញ្ហា​ជា​មួយ​អ្នក​ដែល​បង្កើត​ហ្គេម​នោះ​ទេ គឺ​គាត់​គ្រាន់​តែ​ចង់​បញ្ជាក់​ថា លេង​ហ្គេម​យូរ​ពេក​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជី​វិត បើ​យើង​ជា​អ្នក​លេង​ហ្គេម មិន​ធ្វើ​ចលនា​ដៃ​ជើងសោះ។
ក្រុម​ហ៊ុម Microsoft ជា​អ្នក​បង្កើត​ហ្គេម​សំរាប់ ឧបករណ៍​លេង​ហ្គេម Xbox បាន​ឲ្យ​ដឹង​ផង​ដែរ​ថា យើង​បាន​ប្រាប់​អ្នល​លេង​ហ្គេម​របស់​យើង​ជា​មុន​ហើយ គឺ​ឲ្យ​លេង​ឲ្យ​ឆ្លាត និង​ ឲ្យ​មាន​សុវត្តិភាព។ យើង​ក៏​បាន​បញ្ជាក់​ដែរ​ថា​ឲ្យ​អ្នក​លេង​ហ្គេម ស​ម្រាក ខ្លះ​ដើម្បី​ធ្វើ​លំហាត់​ប្រាណ​បន្តិចបន្តួច​ហើយ​ចាំ​លេង​បន្ត​ទៀត​។
សូម​អ្នក​លេង​ហ្គេម​ទាំង​អស់ ឬ​ក៏​អ្នក​ដែល​មាន​មិត្ត​ភ័ក្តិ​លេង​ហ្គេម​ទាំងអស់ ម្តាយ និងឪពុក​ដែល​មាន​កូន​ចូល​ចិត្ត​លេង​ហ្គេម​ Online ​ប្រាប់​អ្នក​ដែល​ចូល​ចិត្ត​​លេង​ហ្គេម​ផង ពី​គ្រោះ​ថ្នាក់​ដែល​កើត​ទ្បើង​ដោយ​ការ​លេង​ហ្គេម​យូរ​ពេក​នេះ​ផង​។




Related posts





Share/Bookmark