អាជីព​ទាំង​ដប់​ដែល​មាន​អត្រា​តានតឹង​ផ្លូវ​ចិត្ត​ខ្ពស់

មាន​វិស័យ​ចំនួន​ដប់ (ក្នុង​ចំណោម​ជំពូក​ការ​ងារ​ទាំង​២១) ដែល​អ្នក​ធ្វើការ​ពេញ​ម៉ោង​ត្រូវ​បាន​គេ​រាយការណ៍​ពី​ការ​តានតឹង​អារម្មណ៍​យ៉ាង​ខ្លាំងក្លា។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​គិលានុបដ្ឋាកនាយិកា​ (លេខ ៤) វា​មិន​មាន​ន័យ​ថា​អ្នក​គួរ​តែ​ចាប់​យក​អាជីព​ផ្សេង​នោះ​ឡើយ។
លោក​ដេបូរា លិច (Deborah Legge, PhD) ជា​អ្នក​ប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត​នៅ Buffalo (សហរដ្ឋ​អាមេរិក)បាន​និយាយ​ថា​គ្រប់​កិច្ច​ការ​ទាំង​អស់​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ដែល​នាំ​ឲ្យ​មាន ឬ រឹត​តែ​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ដល់​ជំងឺ​ផ្លូវ​ចិត្ត។ អ្នក​ដែល​ដែល​ធ្វើ​កិច្ច​ការ​ដែល​មាន​ស្ត្រេស​ខ្ពស់​ ក៏​មាន​ឱកាស​ខ្ពស់​ដែរ​ក្នុង​ការ​ចាត់ចែង​វា​តាម​រយៈ​ការ​ថែរក្សា​ខ្លួន​ឯង និង​ រក​ជំនួយ​ប្រសិន​បើ​ត្រូវ​ការ។
- អ្នក​ថែរក្សា​តាម​ផ្ទះ/ អ្នក​ថែ​រក្សា​ក្មេងៗ
អ្នក​ផ្ដល់​ការ​ថែ​ទាំ​ជា​បុគ្គល​ស្ថិត​នៅ​លើ​កំពូល​​បញ្ជី ដែល​ជិត ១១នៃ​អ្នក​ក្នុង​វិស័យ​នេះ​បាន​រាយការណ៍​ពី​ការ​តានតឹង​អារម្មណ៍។
កិច្ច​ការ​ប្រចាំ​ថ្ងៃ​រួម​មាន ការ​បញ្ចុក​ចំណី​ ការ​ងូត​ទឹក និង​ការ​ថែទាំ​អ្នក​ដែល​ធម្មតា គ្មាន​លទ្ធភាព​បង្ហាញ​នូវ​ការ​ដឹង​គុណ ឬ ការ​សរសើរ​... ព្រោះ​តែ​គេ​ឈឺ​ធ្ងន់ ឬក៏​ក្មេង​ពេក ឬ ពួក​គេ​គ្មាន​ទម្លាប់​ទាំង​នោះ។
- បុគ្គលិក​ផ្ដល់​សេវា​កម្ម​ម្ហូប​អាហារ
អ្នក​ដែល​នៅ​លំដាប់​បន្ទាប់​គឺ អ្នក​ដែល​ផ្ដល់​សេវា​កម្ម​អាហារ​តាម​ដែល​គេ​ចង់​​បាន​។ បុគ្គលិក​ប្រភេទ​នេះ​តែង​តែ​ទទួល​បាន​ចំណូល​ទាប និង​ ការ​ងារ​ដែល​គួរ​ឲ្យ​អស់​កម្លាំង ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន​ដែល​ប្រាប់​គេ​ថា​ត្រូវ​ធ្វើ​នេះ ធ្វើ​នោះ​ក្នុង​មួយ​ថ្ងៃ​ៗ។
លោក លិច បាន​និយាយ​ថា នេះ​ជា​កិច្ច​ការ​ដែល​ស្ទើរ​តែ​គ្មាន​គុណ​ស្រ័យ។ អ្នក​ខ្លះ​អាច​​មិន​សូវ​សុភាព និង មានការ​ប្រើប្រាស់​ផ្នែក​រាង​កាយ​ច្រើន។ នៅ​ពេល​ដែល​នរណា​ម្នាក់​មាន​ការ​តានតឹង​អារម្មណ៍ វា​លំបាក​ណាស់​ក្នុង​ការ​បញ្ចេញ​ថាមពល និង​ ការ​លើក​ទឹក​ចិត្ត។
- បុគ្គលិក​សង្គម
ប្រហែល​ជា​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​ទេ​ដែល បុគ្គលិក​សង្គម​ស្ថិត​នៅ​ជិត​កំពូល​បញ្ជី។ ការ​ដោះ​ស្រាយ​ជា​មួយ​នឹង​ក្មេងៗ​ដែល​រង​ការ​រំលោភ​បំពាន ឬ​ជា​មួយ​ក្រុម​គ្រួសារ​ដែល​ស្ថិត​ក្នុង​វិបត្តិ​គឺ​ជា​កិច្ច​ការ​ដែល​ពោរពេញ​ដោយ​ភាព​តឹង​តែង​អារម្មណ៍​​ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។
- គិលានុបដ្ឋាកនាយិកា
ផ្នែក​នេះ​រួម​បញ្ចូល​ទាំង​វេជ្ជបណ្ឌិត គិលានុបដ្ឋាកនាយិកា ពេទ្យ​ព្យាបាល​ដោយ​ចលនា​និង​អាជីព​ផ្សេងៗ​ទៀត​។ បុគ្គលិក​គាំពារ​សុខភាព​អាច​មាន​ពេល​វែង ម៉ោង​ ឬ ថ្ងៃ​មិន​ទៀងទាត់​ដែល​ជីវិត​របស់​អ្នក​ដ៏ទៃ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន។
- សិល្បករ និង​អ្នក​និពន្ធ
ការងារ​ទាំង​នេះ​អាច​នាំ​មក​នូវ​ចំណូល និង ម៉ោង​ធ្វើការ​មិន​ទៀងទាត់ ឬ​ក៏ ភាព​ឯកោ។
- គ្រូ​បង្រៀន
តម្រូវ​ការ​ចំពោះ​គ្រូ​បង្រៀន​ហាក់​ដូច​ជា​មាន​ការ​កើន​ឡើង​ ដោយ​រួម​ទាំង​កិច្ចការ​នៅ​ក្នុង​សាលា និង​កិច្ច​ការ​ក្នុង​ផ្ទះ​របស់​ខ្លួន។
- បុគ្គលិក​ជំនួយ​ផ្នែក​រដ្ឋបាល
អ្នក​ធ្វើការ​ផ្នែក​នេះ​អាច​រង​ការ​លំបាក​មក​ពី​ករណី​មួយ​គឺ តម្រូវ​ការ​ខ្ពស់ និង​ការ​ត្រួត​ពិនិត្យ​ទាប។
ពួក​គេ​នៅ​ស្ថិត​ក្នុង​ជួរ​មុខ ដោយ​ត្រូវ​ទទួល​បញ្ជា​មក​ពី​គ្រប់​ទិសទី និង​ត្រូវ​ធ្វើ​ការ​ឆ្លើយ​តប​ឲ្យ​ទាន់​ពេល​វេលា។
- កម្មករ​ផ្នែក​ជួសជុល និង ធ្វើការ​ផ្ទាល់​ដី
កិច្ចការ​បែប​នេះ​មាន​ម៉ោង​ធ្វើការ​ច្រើន និង មិន​ទៀងទាត់ មាន​វេន​យប់​ច្រើន។ ពួក​គេ​ភាគ​ច្រើន​ទទួល​បាន​ប្រាក់​ខែ​តិច​សម្រាប់​កិច្ច​ការ​ដែល​លំបាក​ៗ​រួម​បញ្ចូល​ទាំង​ការ​សំអាត​ភាព​ឥត​សណ្ដាប់​ធ្នាប់​របស់​អ្នក​ដទៃ។
- ទីប្រឹក្សា​ហិរញ្ញវត្ថុ និង គណនេយ្យករ
លោក​ លិច បាន​និយាយ​ថា មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ពេក​ហើយ​ចំពោះ​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ដទៃ និង​មិន​អាច​ត្រួត​ត្រា​ទី​ផ្សារ​បាន។ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​កំហុស និង​នៅ​ពេល​ដែល​អតិថិជន​កំពុង​បាត់​បង់​ប្រាក់ នោះ​គេ​នឹង​ស្រែក​ដាក់​​លោក​អ្នកភ្លាម។
១០- បុគ្គលិក​ផ្នែក​លក់
អ្នក​លក់​ភាគ​ច្រើន​ទទួល​បាន​នូវ​ប្រាក់កម្រៃ​ជើងសារ ដែល​មាន​ន័យ​ថា​អ្នក​មិន​ដឹង​ឲ្យ​ប្រាកដ​ថា​តើ​នៅ​ពេល​ណា​ដែល​អ្នក​ទទួល​បាន​ប្រាក់​ទាំង​នោះ។ ពួក​គេ​អាច​ធ្វើ​ដំណើរ និង​ត្រូវ​ចំណាយ​ពេល​ច្រើន​នៅ​ក្រៅ​ផ្ទះ ឆ្ងាយ​ពី​គ្រួសារ និង​មិត្ត​ភ័គ្រ។
តើ​ប្រិយ​មិត្ត​ខ្មែរ​សារិកា​ទាំង​ឡាយ​មាន​ដំណោះ​ស្រាយ​​រឺ​ទេ?




Related posts





Share/Bookmark