រស់​នៅ​តំបន់​អេ​ក្វា​ទ័រ​មាន​ផល​ប្រ​យោជ​ន៍​អ្វី​ខ្លះ?


តំបន់​អេ​ក្វា​ទ័រ​គឺ​ជា​តំបន់​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ ព្រោះ​ថា​តំបន់​នេះ​ទទួល​បាន​ពន្លឺ​ច្រើន​ជាង តំបន់​ដែល​នៅ​ជិត​តំបន់​ប៉ូល។ ប្រ​ទេស​កម្ពុ​ជា​ក៏​ស្ថិត​នៅ​ជិត​តំបន់​អេក្វា​ទ័រ​នេះ​ដែរ។ ដោយ​សារ​អា​កាស​ធាតុ​អំ​ណោយ​ផល​បែប​នេះ​បាន​ជា​យើង​រស់​នៅ​បាន​ដោយ​សុខ​សាន្ត​ មិន​សូវ​ខ្វល់​ពី​គ្រោះ​ធម្ម​ជាតិ​ប៉ុន្មាន​ទេ ចំណែក​ឯ​អាកាស​ធាតុ​ក៏​មិន​សូវ​ក្តៅ​ខ្លាំង ឬ​ក៏​ត្រ​ជាក់​ខ្លាំង​នោះ​ដែរ។

ចំ​ពោះ​ប្រ​ទេស​មួយ​ចំ​នួននៅ​អឺរ៉ុប មាន​មនុស្ស​ជា​ច្រើន​នាក់​ បាន​ស្លាប់​ដោយ​សារ​ រលក​នៃ​កំ​ដៅ (Heat Wave) ពី​ព្រោះ​ប្រ​ទេស​នេះ​ភាគ​ច្រើន​មាន​អាកាស​ធាតុ​ត្រ​ជាក់ ហើយ​នៅ​ពេល​មាន​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ខ្លាំង ដូច​ជា​រលក​កំ​ដៅ​នេះ​ជា​ដើម មនុស្ស​ដែល​មាន​ប្រ​ព័ន្ធ​ការ​ពាររាង​កាយ​ខ្សោយ​ ហើយ​ភាគ​ច្រើន​មនុស្ស​ចាស់​  អាច​ឆាប់​ទទួល​រង​គ្រោះ​ថ្នាក់ អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ជីវិត។
​ចំ​ពោះ​ប្រ​ទេស​នៅ​តំបន់​អេក្វាទ័រ​វិញ​ គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី រលក​កំ​ដៅ​នេះ​មិន​ដែល​កើត​មាន​ទ្បើយ ហើយ​បើ​សិន​ជា​មាន​ ក៏​មនុស្ស​នៅ​តំបន់​នេះ​មិន​ខ្លាច​ដែរ ព្រោះ​គេ​ធ្លាប់​ឆ្លង​កាត់​កំ​ដៅ​បែប​នេះ​រូច​មក​ហើយ​ដែរ ហើយ​អាកាស​ធាតុ​ក៏​ក្តៅ​ស្រាប់។
សព្វ​ថ្ងៃ​អ្នក​វិ​ទ្យា​សាស្រ្ត​កំ​ពុងតែ សិក្សា​ពី​ព្រះ​អា​ទិត្យ ហើយ​មាន​លឺ​ព័ត៌​មាន​ថា ព្រះ​អាទិត្យ​ របស់​យើង​មិន​ដូច​មុន​ទ្បើយ ព្រោះ​វា​មានបំរែ​បំរួល​ខ្លាំ​ង​ជាង​មុន ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ផែន​ដី​នឹង​អាច​ជួប​វិ​បត្តិ​ដ៏​ធ្ងន់​ធ្ងរ​ដែល​បង្ក​ទ្បើង​ដោយ ព្យុះ​ព្រះ​អាទិត្យ ឬ​បន្ទុះ​ផ្សេង​ៗ​របស់​ព្រះ​អា​ទិត្យ។ បើ​ពិត​ជា​​វា​អាច​កើត​ទ្បើង​មែន នោះ​ប្រ​ជា​ជន​នៅ​តំបន់​អឺ​រ៉ុប​អាច ប៉ះ​ពាល់​ជាង​ប្រ​ជា​ជន​នៅ​តំបន់​អេ​ក្វាទ័រ ដោយ​សារ​តែ​ពួក​អឺរ៉ុប​មិន​ធ្លាប់​នៅ​​អាកាស​ធាតុ​ក្តៅ។   




Related posts





Share/Bookmark