តាមការស្រាវជ្រាវបានឲ្យដឹងថា ប្រហែលជា ៩០ភាគរយនៃអាការៈឈឺក្បាល គឺបណ្ដាលមកពីភាពតានតឹងផ្លូវចិត្ត។ ខាងក្រោមនេះជាវិធីព្យាបាលជំងឺឈឺក្បាលតាមលក្ខណៈធម្មជាតិ។
១. ធ្វើការម៉ាស្សាដោយខ្លួនអ្នកផ្ទាល់ ឬពឹងអ្នកដ៏ទៃ នៅពេលអ្នកមានអារម្មណ៍ថាឈឺក្បាល។ ប្រើម្រាមដៃចុច និងឈ្លីថ្នមៗទៅលើស្បែកក្បាល កញ្ចឹងក សៀតផ្កា និងស្មា។
២. អ្នកមានវិធីពីរគឺ ក្ដៅ និងត្រជាក់។ វិធីក្ដៅគឺ អ្នកត្រូវមុជទឹកក្ដៅអ៊ុនៗ, ដាក់ក្រណាត់ក្ដៅ ឬបិទរបស់ដែលធ្វើឲ្យក្ដៅ ដូចជាកៅអៀកជាដើម នៅកញ្ចឹងក របស់អ្នក។ ចំណែកឯវិធីត្រជាក់គឺ បិទក្រដាស់ត្រជាក់នៅលើថ្ងាស និងកញ្ចឹងករបស់អ្នក។ អ្នកអាចជ្រើសរើសវិធីមួយណាក៏បាន ឬក៏ធ្វើម្ដងទាំងពីរក៏បាន។
៣. ដាក់ប្រេងដែលបានមកពីផ្កាឡាវែនឌ័រ ឬ ជីអង្កាម ទៅក្នុងទឹកសម្រាប់មុជ ឬចាក់ពីរបីដំណក់លើបាតដៃរបស់អ្នករួចយកទៅឈ្លីលើសៀតផ្កា កញ្ចឹងក និងជើងសក់។
៤. ផឹកទឹកតែ ដែលផ្សំពីថ្នាំបុរាណដូចជារុក្ខជាតិក្រអូប ឬ ជីអង្កាម អាចជួយឲ្យបានធូរស្បើយពីការឈឺក្បាលបាន។ ក្រៅពីតែ កាហ្វេខ្លាំងហើយក្ដៅមួយពែង ក៏អាចឲ្យអ្នកមានអារម្មណ៍ធូរស្រាលពីការឈឺក្បាលបានផងដែរ។
៥. ត្រូវប្រើវិធីផ្សេងទៀតប្រសិនបើអ្នកឈឺក្បាលជាប្រចាំ ដូចជាទទួលអាហារដែលជាតិកាល់ស្យូម ឬម៉ាញេស្យូម អាចបន្ធូរបន្ថយភាពតានតឹងសាច់ដុំក្បាល។ ចំណែកឯសារធាតុគ្លុយកូសស៊ុលផួរិច អាចជួយឲ្យអ្នកកាត់បន្ថយការឈឺចាប់។
៦. នឹកស្រម៉ៃក្នុងចិត្តទៅដល់រូបភាពស្អាតៗ ដូចជាខ្យល់អាកាសបរិសុទ្ធនៃឆ្នេរសមុទ្ទជាដើម ដើម្បីឲ្យសាច់ដុំនៅខាងក្នុងក្បាល និងករបស់អ្នក បានសម្រាក និងមានភាពធូរស្រាល។ ព្យាយាមនឹកគិតដល់រូបភាពទាំងនោះយ៉ាងតិចបំផុតកន្លះនាទីក្នុងរយៈពេលមួយម៉ោងម្ដង។
៧. ជៀសវាង ទំពារស្ករកៅស៊ូ ផឹកទឹកកក ញ៉ាំការ៉េមកី និងអំបិល។ គ្រឿងទាំងអស់នេះ អាចធ្វើឲ្យអ្នកកាន់តែឈឺខ្លាំងមួយកម្រិតទៀត។