លេង​ឆ្មា​ប្រយ័ត្នកើ​ត​មហារីក​ខួរ​ក្បាល​!


ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បារាំង​មួយ​ក្រុម​ បាន​ធ្វើ​ការ​ព្រមាន​កាល​ពី​ម្សិលម៉ិញ​នេះ​ថា សត្វ​ឆ្មា​ជាទីស្រឡាញ់​របស់​អ្នក អាច​បង្ក​ឲ្យ​​លោក​អ្នក​កើត​ជំងឺ​មហារីក​ខួរ​ក្បាល​បាន ដោយ​សារ​តែ​ប៉ារ៉ាស៊ីត​ម្យ៉ាង​នៅ​លើ​ពោះ​នៃ​សត្វ​ឆ្មា​។
ជំងឺមហារីក​ខួរ​ក្បាល​ គឺ​ជា​ប្រភេទមហារីក​មួយ​ប្រភេទ​ដ៏​កាច​សាហាវ​បំផុត ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​រាប់​លាន​នាក់ ដែល​ក្នុង​នោះ​គ្រាន់​តែ​នៅចក្រភព​អង់​គ្លេស​តែ​មួយ​ប៉ុណ្ណោះ មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ ៣៥០០នាក់​ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្ដែ​មូល​ហេតុ​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​នេះ មិន​ទាន់​បាន​ដឹង​ប្រាកដ​នៅ​ឡើយ​នោះ​ទេ​។
ប៉ារ៉ាស៊ីត​ដែល​នៅ​លើ​ដង​ខ្លួន​ឆ្មា​នេះ មាន​ឈ្មោះ​ថា Toxoplasma gondi គឺ​ជា​ប៉ារ៉ាស៊ីត​ដែល​មាន​វដ្ដ​ជីវិត​ស្មុគ​ស្មាញ តែ​អាច​បង្ក​កំណើត​បាន​តែ​នៅ​លើ​ឆ្មា​តែប៉ុណ្ណោះ មុន​ពេល​វា​ចល័ត​ទៅ​កាន់​កន្លែង​ផ្សេង​ដោយ​ពង​ដ៏​មហាសែន​តូច (មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ) របស់​វា។​ វា​បាន​ចូល​ទៅ​ទៅ​ដល់​ខាង​ក្នុង​ខួរ​ក្បាល​យ៉ាង​ជ្រៅ​នៃ​ប្រជា​ជន​មួយ​ភាគ​បី​នៃ​ប្រជា​ជន​ពិភពលោក និង​សត្វ​ដទៃ​ទៀត​។
ស្រ្ដី​ដែល​មាន​ផ្ទៃ​ពោះ ត្រូវ​បាន​គេ​ណែនាំជា​យូរ​មក​ហើយ​ដោយ​មិន​ឲ្យ​ប៉ះ​ពាល់​ស្និទ្ធ​ជាមួយសត្វ​ឆ្មា​នោះ​ទេ ព្រោះប៉ារ៉ាស៊ីត​ អាច​ចូល​ទៅដល់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ ប៉ុន្ដែ​ពេល​នេះ​ហានីភ័យ​ហាក់​ដូច​ជា​ធ្ងន់​ធ្ងរជាង​មុន​ ក្រោយ​ពី​អ្នក​វិទ្យាសាស្រ្ដ​បារាំង​មួយ​ក្រុម​នេះ​ បាន​រក​ឃើញ​ថា​ប៉ារ៉ាស៊ីត​នេះ​អាចបង្ក​ជំងឺ​មហារីក​ខួរ​ក្បាល​។
ក្រុម​អ្នកវិទ្យាសាស្រ្ដ ដែល​ដឹក​នាំ​ដោយ​លោក Frederic Thomas មក​ពី​វិទ្យាស្ថាន​ស្រាវ​ជ្រាវ Montpellier ប្រទេសបារាំង​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប៉ារ៉ាស៊ីត Toxoplasma gondi ពិត​ជា​បង្កើន​ហានីភ័យ​នៃ​ការ​កើត​មហារីក​ខួរ​ក្បាល​របស់​មនុស្ស​ប្រាកដ​មែន ខណៈ​ដែល​វា បាន​បង្ក​ផល​ប៉ះពាល់​ចំពោះ​ខួរ​ក្បាល​សត្វ​ជា​យូរ​មក​ហើយ​នោះ ។
ប្រសិន​បើ​មេរោគ​នេះ មិន​បង្ក​ដល់​ថ្នាក់​មហារីក​ខួរ​ក្បាល​ ក៏​យ៉ាង​ហោច​ណាស់ ក៏​វា​បាន​ចូល​លុកលុយ​ខួរ​ក្បាល​របស់​យើង​ដែរ ដែល​អាច​ឲ្យ​មនុស្ស​មាន​ការ​ផ្លាស់​ប្ដូរ​ចរិត​មាយាទ ដូច​ជា​ តឹង​តែង​ជាមុន ច្រណែនឈ្នានីស ប្រច័ណ ជា​ដើម​។
យ៉ាង​ណា​មិញ អ្នក​វិទ្យាសាស្រ្ដ​ដែល​រក​ឃើញ​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ចាំ​បាច់​ត្រូវ​មាន​ការ​ស្រាវ​ជ្រាវ​ជា​បន្ដ​ទៀត ដើម្បី​បញ្ជាក់​ថា ឆ្មា​ ពិត​ជា​ភ្នាក់​ងារ​សាយ​ភាពជំងឺ​មហារីក​ខួរ​ក្បាល​នោះ​។




Related posts





Share/Bookmark