ការសិក្សាមិនបានរកឃើញថា គេងតិច ធ្វើឲ្យមនុស្សទ្បើងទំងន់នោះទេ ហើយក៏គេមិនដឹងច្បាស់ពីទំនាក់ទំនង រវាងការដេក និងទំងន់របស់មនុស្សយើងដែរ។ ប៉ុន្តែការសិក្សាថ្មីនេះបានគាំទ្រ គំនិតដែលថា នៅពេលដែលមនុស្សគេងតិច អាចធ្វើឲ្យគេទ្បើងទំងន់។
ការសិក្សាថ្មីមួយនៅ ស៊ុយអែត បានរកឃើញថា បើយើងគេងតិច នោះខ្លួនរបស់យើងរំលាយអាហារ បានតិចជាងអ្នកដែលគេងបានគ្រប់គ្រាន់ ប្រហែល ២០%។
ប៉ុន្តែការសិក្សាថ្មីមួយទៀត របស់ Marie-Pierre St-Onge នៃមជ្ឈមណ្ឌលស្រាវជ្រាវ New York Obesity Research Center បានឲ្យដឹងថា (ចំពោះមនុស្សមួយក្រុមដែលគេយកមកសិក្សា) ទោះជាមនុស្សដេកគ្រប់គ្រាន់ ឬមិនគ្រប់គ្រាន់ក៏ដោយ វាមិនប៉ះពាល់ដល់ ការរំលាយអាហារនោះទេ។ ប៉ុន្តែការសិក្សាមួយនេះបានរកឃើញថា អ្នកដែលគេងតិច ញុំាអាហារច្រើនជាងអ្នកដែលគេងបានគ្រប់គ្រាន់ គឺច្រើនជាងប្រហែល ៣០០ កាទ្បូរី។
អ្នកស្រាវជ្រាវបានពន្យល់ថា ការបិទភ្នែករបស់យើងគឺមានសារសំខាន់ណាស់ សំរាប់ អ័រម៉ូនរបស់យើង ដែលវាជួយត្រួតពិនិត្យអាហារដែលយើងបានញុំា។ ការពន្យល់មួយបែបទៀត គឺនៅពេលសំរាកបានតិច យើងមានការនឿយហត់ នៅពេលនឿយហត់យើងមិនមានការសំរេចចិត្ត ឲ្យបានត្រឹមត្រូវទេ ក្នុងការជ្រើសរើសអាហារមកញុំា ព្រោះថាដល់ពេលឃ្លានហើយ ឃើញស្អីក៏ញុំាដែរ។
ក្នុងទិដ្ឋភាពជាក់ស្តែង ទោះជាដេកតិចធ្វើឲ្យយើង កើនទំងន់ ឬមិនកើនទំងន់ក៏ដោយ ក៏មនុស្សភាគច្រើន យល់ស្របគ្នាថាការដេកឲ្យបានគ្រប់គ្រាន់គឺ ល្អសំរាប់សុខភាពរបស់យើង។