ស៊ុតមាន់គឺជាប្រភពនៃអាហារសំរាប់រាងកាយរបស់យើងដ៏សំខាន់មួយ។ ហើយនៅលើពិភពលោកយើងនេះទីណាក៏មានស៊ុតមាន់ដែរ លើកលែងតែនៅក្នុងព្រៃចេញ ព្រោះនៅទីនោះប្រហែលជាគ្មានសត្វស្រុកទេមើលទៅ មានតែសត្វព្រៃ។ ស៊ុតមាន់ត្រូវបានគេញុំាជារាងរាល់ថ្ងៃ ឬរាងរាល់សប្តាហ៍។
តើនៅក្នុងពងមាន់មានស្អីខ្លះ ហើយវាមានប្រយោជន៍ដល់រាងកាយយើងដូចម្តេចខ្លះ?
ស៊ុតមាន់ត្រូវគេចាត់ទុកជាអាហារដែលសំបូរទៅដោយប្រូតេអ៊ីន (មនុស្សយើងត្រូវការប្រូតេអ៊ីនដើម្បីលូតលាស់ និងមានសុខភាពល្អ)។ នៅក្នុងស៊ុតមាន់ គេក៏ឃើញមាន វីតាម៉ីនជាច្រើនប្រភេទនៅក្នុងនោះ លើកលែងតែ វីតាម៉ីន C ចេញ ព្រោះថា សត្វមាន់ក៏ដូចសត្វមួយចំនួនទៀត វាបង្កើត វីតាម៉ីន C នៅក្នុងរាងកាយរបស់វាផ្ទាល់ នៅពេលដែលវាត្រូវការ វីតាម៉ីនC(បើមនុស្សវិញ បើចង់បាន វីតាម៉ីន C យើងត្រូវតែញុំាអាហារដែលមានផ្ទុក វីតាម៉ីន C ដោយសារតែរាងកាយយើងមិនមានសមត្តភាពបង្កើតវាដោយខ្លួនយើងបានទ្បើយ)។ យើងអាចញុំាសំបករបស់ពងមាន់បាន បើអ្នកចង់បានវីតាម៉ីន C។
នៅក្នុងស៊ុតមាន់មាន ដុំលឿងនៅចំកណ្តាល។ ដុំលឿងនេះ គឺសំខាន់ណស់ពីព្រោះ វាសំបូរទៅដោយជាតិដែក វីតាម៉ីន A និងសារជាតិសំខាន់ៗដ៏ទៃទៀត។
ការទុកដាក់ស៊ុតមាន់គឺសំខាន់ណស់ ព្រោះថា បើយើងមិនចេះទុកដាក់វាឲ្យបានត្រឹមត្រូវទេនោះ វានឹងខូចគុណភាពហើយវីតាម៉ីននឹងត្រូវបាត់បង់។
បើយើងចង់រក្សាស៊ុតមាន់ឲ្យបានយូរនិងមានគុណភាពល្អយើងត្រូវរក្សាវានៅក្នុងទូរទឹកកក ប្រសិនបើយើងចង់ទុកវាឲ្យបានយូរនោះ គឺរក្សាវានៅក្នុងសីតុណ្ហភាព -១ អង្សា C។
បើយើងចង់រក្សាស៊ុតមាន់ឲ្យបានយូរនិងមានគុណភាពល្អយើងត្រូវរក្សាវានៅក្នុងទូរទឹកកក ប្រសិនបើយើងចង់ទុកវាឲ្យបានយូរនោះ គឺរក្សាវានៅក្នុងសីតុណ្ហភាព -១ អង្សា C។
ប្រសិនបើគ្មានទូរទឹកកកទេនោះ នៅពេលដែលស៊ុតមាន់កើតមកភ្លាម យើងអាចយកប្រេង (light mineral oil) មកលាបពីលើ វាអាចជួយឲ្យស៊ុតមាន់អាចរក្សាគុណភាពបានយូរ។