A revolutionary tool that searches for and updates outdated or missing drivers. More than 230,000 supported devices from more than 1,000 producers.
តើទ្រឺស្តីគណិតវិទ្យាជាអ្នកខុស ឬក៏មនុស្សជាអ្នកខុស ដែលថា 4=5?

តើអ្នកជឿទេ? បើមិនជឿសូមពិនិត្យការបកស្រាយខាងក្រោម តើអ្នកអាចរកកន្លែងដែលខុសដែលឬទេ?
ប្រសិនបើរកមិនឃើញទេ អ្នកអាចយកទៅសួរលោកគ្រូគណិតវិទ្យារបស់អ្នកបាន ហើយឲ្យគាត់បកស្រាយ មើលថាហេតុអ្វីបានជាវាអីចឹង។
យើងសូមឧបមាថា 4 = 5 សិន ព្រោះថាមិនដែលមាន 4=5ទេ នៅក្នុងលេខ បូក ដក គុណ ចែករបស់គណិតនោះ។ តែនៅពេលបកស្រាយរួចអ្នកនឹងដឹងជាមិនខាន ថា 4=5 ឬអត់។
ការបកស្រាយ៖
យើងយកឧទាហរណ៍មួយមកនិយាយ -20=-20 ហើយនិងរូបមន្ត (a-b)^2=a^2 -2ab+b^2
-20 = -20
16 - 36 = 25 - 45
4^2 - 9*4 = 5^2 - 9*5
(ថែម +81/4 សងខាង )
4^2 - 9*4 + 81/4 = 5^2 - 9*5 + 81/4
(4 - 9/2)^2 = (5 - 9/2)^2
4 - 9/2 = 5 - 9/2
4 = 5
តើមានអ្នកណាខ្លាំងអាចដោះស្រាយបញ្ហានេះបាន?
បើគ្រូរបស់អ្នកមិនអាចដោះបញ្ហានេះ សូមសួរគាត់ថា រូបមន្ត (a-b)^2=a^2 -2ab+b^2 ខុសឬត្រូវ?
តើទ្រឺស្តីគណិតវិទ្យាជាអ្នកខុស ឬក៏មនុស្សជាអ្នកខុស ដែលថា 4=5?
ស្រី្តអស់រដូវមុនវ័យនាំឲ្យកើតជំងឺបេះដូង

មូលហេតុដែលនាំឲ្យស្ត្រីកើតមុន

ថ្ងៃនេះខ្មែរសារិកាសូមលើកយកនូវកត្តាជាក់លាក់បន្ថែមទៀត ចំពោះស្ត្រីដែលបណ្តាលឲ្យអ្នកជួបបញ្ហាកើតមុននៅលើផ្ទៃមុខមកផ្សាយជូនដល់សុភាពនារីទាំងឡាយ ដើម្បីជាការយល់ដឹងបន្ថែមទៀតៈ
- ការផ្លាស់ប្តូរកម្រិតអ័រម៉ូនកំឡុងពេលអ្នកចាប់ផ្តើមពេញក្រមុំ
- ការផ្លាស់ប្តូរកម្រិតអ័រម៉ូនកំឡុងពេលអ្នកមានដំណើររដូវ ឬបន្ទាប់ពីបឈ្ឈប់ការទទួលទានថ្នាំពន្យាកំណើត
- ការទទួលទានឱសថទៀតទាត់ រាប់បញ្ចូលថ្នាំកែរោគថយកម្លាំងចិត្ត និងកាយមួយចំនួន និងថ្នាំព្យាបាលជំងឺស្កន់
- ការប្រើប្រាស់ឡេ និងគ្រឿងសំអាងមិនត្រូវនិងស្បែកមុខ
- ការដុសខាត់ ឬការត្រូវនិងកម្តៅថ្ងៃដែលបណ្តាលឲ្យប៉ះពាល់ដល់ស្បែក
ប្រទាលកន្ទុយក្រពើព្យាបាលរដូវមិនទៀង

លក្ខណៈរុក្ខជាតិរបស់វា ជាប្រភេទប្រទាល ហើយមានស្លឹកក្រាស់គ្មានទង រាងដូចផ្លែលំពែង។ គេច្រើដាំដុះជាគ្រឿងលំអរ ឬក្នុងចំការជាទ្រង់ទ្រាយធំបែបឧស្សាហកម្ម។ គេអាចយកស្លឹកប្រទាលកន្ទុយក្រពើសម្រាប់ការព្យាបាលជំងឺលើសឈាម ឬប្រើជាថ្នាំបញ្ចុះជាតិខ្លាញ់ក្នុងឈាម មិនរំលាយអាហារ រោគទល់លាមក រដូវមិនទៀង ជំងឺភ្នែក និងត្រចៀក ថ្នាំប៉ូវកម្លាំង៕
របៀបថែរក្សាបបូរមមាត់ស្ងួតការពារស្នាមប្រេះ

- ត្រូវពិសាទឹកឲ្យបានច្រើន : ជាមធ្យមក្នុងមួយថ្ងៃអ្នកត្រូវ ពិសាទឹកឲ្យបានពី៦ទៅ៨កែវ ដើម្បីការពារការកើតអាការក្តៅក្នុងប្រសិនបើអ្នកក្តៅក្នុង នឹងធ្វើឲ្យមាត់ស្ងួតឬប្រេះរបក ស្បែកចេញយ៉ាងងាយ ។
- ហាមប្រើអណ្តាតលិទ្ធបបូរមាត់ : ការយកអណ្តាតទៅលិទ្ធបបូរមាត់កាន់តែធ្វើឲ្យបបូរ មាត់ស្ងួត និង ធ្វើឲ្យមានស្នាមប្រេះច្រើន ។
- មុនពេលចូលគេងគួរលាបក្រែមប្រេងជាប្រចាំ : ក្រែមលាបបបូរមាត់មានជាតិប្រេងជួយ បង្កើននូវសំណើម និង ការពារស្បែកលើបបូរមាត់កុំឲ្យប្រេះបែក ។ ដូចនេះការលាបក្រែម លើបបូរមាត់ គឺជាសកម្មភាពដ៏ល្អមួយដែលមនុស្សទូទៅគួរតែអនុវត្តតាម ជាពិសេសចំពោះ ស្រ្តីដែលចង់ធ្វើការថែសម្ផស្សបបូរមាត់ឲ្យល្អជាប្រចាំ ។
- ហាមកេះក្រម៉រស្បែកលើបបូរមាត់។
- ប្រសិនបើបបូរមាត់អ្នកមានដំបៅលោកអ្នកមិនគួរយកដៃទៅកេះយកក្រម រនៅលើស្នាម ដំបៅនោះជាដាច់ខាត ពីព្រោះបើដៃរបស់អ្នកមិនស្អាតនឹងធ្វើឲ្យដំបៅក្លាយមិនខាន ។
- ក្នុងពេលមានបញ្ហាមាត់ប្រេះបែក : ក្រោយពីដុសធ្មេញរួច ក្នុងខណៈពេលបបូរមាត់អ្នក នៅមានសំណើម ត្រូវប្រើច្រាសដុសធ្មេញដុសសើរៗនៅបបូរមាត់ខាងលើ និងខាងក្រោម ដើម្បីឲ្យក្រមរជ្រុះចេញ រួចហើយប្រើក្រែមប្រេងលាបការពារកុំឲ្យបបូរមាត់ស្ងួត៕
- ប្រភពពី Kqube.com
ភាពជ្រីវជ្រួញលើមុខបញ្ជាក់ពីគុណភាពរបស់ឆ្អឹង

នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Yale School of Medicine បានធ្វើការពិសោធន៍លើស្រ្ដីចំនួន ១០០នាក់ ដែលមានភាពជ្រីវជ្រួញ ហើយជាលទ្ធផល ពួកគេបានរកឃើញថា ស្រ្ដីដែលមានភាពជ្រីវជ្រួញកាន់តែខ្លាំងនៅលើផ្ទៃមុខ គឺកាន់តែមានឆ្អឹងមិនរឹងមាំ ហើយមានហានីភ័យខ្ពស់ក្នុងការបាក់ឆ្អឹង។
អ្នកស្រីវេជ្ជបណ្ឌិត Labna Pal ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានឲ្យដឹងដែរថា
ទិន្នន័យបានឆ្លើយតបប្រាប់យើងថា ស្បែកជ្រីវជ្រួញ អាចបង្ហាញប្រាប់ពីភាពរឹងមាំរបស់ឆ្អឹង។ នៅពេលដែលយើងមើលទៅលើភាពជ្រីវជ្រួញរបស់អ្នកណាម្នាក់ យើងអាចដឹងបានថា គេមានឆ្អឹងរឹងមាំឬអត់ (កាន់តែជ្រួញ ឆ្អឹងកាន់តែខ្សោយ)។យោងតាមសារព័ត៌មាន CBS News បានបញ្ជាក់ថា អ្នកជំនាញជាច្រើនបានណែនាំឲ្យអ្នកដែលមុខមានភ្លី (ជ្រួញ) ត្រូវឧស្សាហ៍នៅក្រោមកំដៅព្រះអាទិត្យដើម្បីស្រូបយកវីតាមីនD និងធ្វើឲ្យឆ្អឹងមានសុខភាពល្អ។
អ្នកស្រីវេជ្ជបណ្ឌិតខាងលើ ក៏បានបន្ថែមទៀតថា ភាពជ្រីវជ្រួញមិនមែនកើតមកពីកំដៅព្រះអាទិត្យនោះទេ ប៉ុន្ដែការចំណាយពេលនៅក្រោមកំដៅព្រះអាទិត្យអាចធ្វើឲ្យឆ្អឹងរបស់អ្នកកាន់តែប្រសើរទៅវិញទេ។
យ៉ាងណាមិញ សូមប្រិយមិត្តទាំងអស់កុំយល់ច្រឡំថា ភាពជ្រីវជ្រួយ ធ្វើឲ្យឆ្អឹងចុះខ្សោយឲ្យសោះ គឺវាគ្រាន់តែបញ្ជាក់ថាឆ្អឹងរឹងមាំឬក៏អត់ប៉ុណ្ណោះ ហើយការស្រាវជ្រាវនេះ ក៏បានធ្វើតែលើស្រ្ដីតែប៉ុណ្ណោះ មិនបានធ្វើចំពោះបុរសនោះទេ។
អ្នកដែលដឹងថា មានភាពជ្រីវជ្រួញលើផ្ទៃមុខ គួរតែផ្លាស់ប្ដូរទម្លាប់មកញ៉ាំចំណីរអាហារដែលមានជីវជាតិ ហាត់ប្រាណឲ្យបានសមស្រប និងបញ្ឈប់ការជក់បារី (ប្រសិនបើជក់)។
វិធីងាយៗដើម្បីភាពក្មេងជាងវ័យ

១- ទឹក
ការធ្វើឲ្យស្បែកអ្នកទទួលសំណើម គឺជាជំហានទីមួយដើម្បីភាពក្មេងជាងវ័យ។ នៅក្នុងខ្លួនរបស់យើង មានផ្ទុកទឹកដល់ទៅ៧០ភាគរយ ដូច្នេះប្រសិនបើមិនមានទឹកគ្រប់គ្រាន់ នោះអ្នកនឹងមានស្បែកស្ងួត និងឆាប់ជ្រីវជ្រួញ។ នៅពេលដែលខ្លួនយើងទាំងមូល ប្រឈមមុខជាមួយនឹងការខ្វះទឹក នោះសរីរាង្គទីមួយ ដែលត្រូវរងគ្រោះគឺជាស្បែក។
ក្នុងមួយថ្ងៃ យើងត្រូវញ៉ាំទឹកឲ្យបានពី ៨ ទៅ១០កែវ ដើម្បីជួយឲ្យសារពាង្គកាយរបស់យើងស្រស់ស្រាយ ជ្រះថ្លាក្នុងអារម្មណ៍។
២- ត្រី
តើអ្នកដឹងទេថា ត្រីមានផ្ទុកទៅដោយ អូម៉េហ្កា៣ (omega-3)? អូម៉េហ្កា៣ គឺជាធាតុផ្សំសម្ងាត់មួយ ដែលធ្វើឲ្យស្បែកយើងជៀសផុតពីភាពជ្រីវជ្រួញ និងស្ងួត។ យ៉ាងហោចណាស់ មួយសប្ដាហ៍ត្រូវញ៉ាំត្រីឲ្យបានម្ដង នោះពិតជាល្អសម្រាប់អ្នក។ ត្រីដែលមានប្រសិទ្ធភាពខ្លាំង មានដូចជា ត្រីសាឌីន ត្រីទូណា ត្រីសាល់ម៉ុនជាដើម។ ប៉ុន្ដែត្រីក្នុងបឹង ត្រពាំង ស្រះ និងទន្លេនៅស្រុកខ្មែរយើងក៏អាចប្រើការបានដូចគ្នាដែរ។
៣- ផ្លែឈើ
ផ្លែឈើធ្វើឲ្យស្បែកស្អាត ប្រហែលជាប្រិយមិត្តធ្លាប់លឺរួចមកហើយ ប៉ុន្ដែផ្លែឈើដែលល្អបំផុត រួមមាន ផ្លែចេក ផ្លែប៊ើរី និងផ្លែល្ហុង។ ផ្លែឈើទាំងអស់នេះ មានផ្ទុកទៅដោយ omega-3 ហើយថែមទាំងមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់ដែលធ្វើឲ្យស្បែកជ្រួញ ស្ងួត និងឆាប់ចាស់។
៤- ប្រូតេអ៊ីន
ប្រូតេអ៊ីនក៏សំខាន់ដែរ ក្នុងការរួមចំណែកឲ្យអ្នកក្មេងជាងវ័យ។ អាហារដែលសម្បូរទៅដោយជាតិវីតាមីនរួមមាន ទឹកសណ្ដែក សណ្ដែក សាច់ និងគ្រាប់ធញ្ញជាតិ។ ប្រតេអ៊ីន បានព្យាបាលស្បែកដែលខូចខាត និងជួយជម្រុញឲ្យមានកោសិកាស្បែកថ្មី ដើម្បីឲ្យស្បែកអ្នកមើលទៅខ្ចីដូចកាលអ្នកនៅពីក្មេង។
៥- សើចឲ្យបានខ្លាំង
ហាហា! សម្លេងសើចបែបនេះ ក៏ជាគ្រឿងផ្សំដែលធ្វើឲ្យអ្នកក្មេងជាងវ័យបានដែរ។ ការសើច ត្រូវសើចចេញពីចិត្ត ចេញពីបេះដូង មិនមែនអង្គុយសើចម្នាក់ឯងដោយគ្មានអ្វីដែលគួរឲ្យចង់សើចនោះទេ ព្រោះវាមិនបានធ្វើឲ្យក្មេងជាងវ័យហើយ ថែមទាំងអាចឲ្យអ្នកដទៃគិតអ្វីផ្ដេសផ្ដាសមកលើអ្នកទៀតផង។ ចូរធ្វើឲ្យជីវិតអ្នកពោរពេញទៅដោយភាពរីករាយ និងស្នាមញញឹម។ សាច់ដុំមុខរបស់អ្នក នឹងបានសម្រាក នៅពេលដែលអ្នកសើច ឬញញឹម ដែលមិនដូចអ្វីដែលគេនិយាយថា សើចច្រើនឆាប់ជ្រួញនោះទេ។
៦- ហាត់ប្រាណ និងតាំងសមាធិ
ទោះបីអ្នកអនុវត្តតាមគោលការណ៍ខាងលើ ប៉ុន្ដែភ្លេចហាត់ប្រាណ ក៏មិនល្អនោះដែរ។ រាងកាយដែលមានសុខភាពល្អ នឹងជួយឲ្យស្បែកអ្នកស្រស់ថ្លាតាមនោះដែរ។ ចំណែកឯការតាំងសមាធិវិញ ក៏ជួយជម្រុញផ្លូវចិត្តអ្នកឲ្យភ្លេចអស់នៅអារម្មណ៍តានតឹង ខឹងក្រេវក្រោធបានផងដែរ។ ការដើរ ឬរត់ យ៉ាងតិច៣០នាទីជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យរាងកាយរបស់អ្នកទាំងមូលមានចលនា និងសុខភាពល្អ។
ជាសរុបរួម អ្វីដែលខ្មែរសារិកា ចង់ប្រាប់ជាចុងក្រោយគឺថា អ្នកមិនអាចទិញអាយុមិនឲ្យចាស់បានទេ ប៉ុន្ដែភាពចាស់អាចពន្យារបាន។ ស្នាមជ្រីវជ្រួញនៅលើស្បែក នឹងវិវត្តទៅតាមអាយុរបស់អ្នក ប៉ុន្ដែស្បែកក៏អាចនៅក្មេងបានយូរដែរ ប្រសិនបើអ្នកថែរក្សាវាបានត្រឹមត្រូវ។
វិធីធ្វើឲ្យធ្មេញរបស់អ្នក ស

ជំហានទី១ ដុសធ្មេញ មួយថ្ងៃ ២ដង ពេលព្រឹកម្តង និងពេលយប់ម្តងជាប្រចាំ។ ប្រើថ្នាំដុសធ្មេញពីរប្រភេទ មួយសំរាប់ឲ្យធ្មេញស និងមួយទៀតសំរាប់បំបាត់ក្លិន។
ជំហានទី២ ជួបគ្រូពេទ្យធ្មេញ ក្នុងរយៈពេល ៦ខែម្តង ព្រោះនៅពេទ្យធ្មេញគេអាចសំអាតធ្មេញរបស់សព្វកន្លែង ហើយគេមានថ្នាំដែលជួយឲ្យធ្មេញរបស់យើងសបានទៀតផង។
ជំហានទី៣ នៅពេលដែលញុំាទឹកតែ ឬស្រាក្រហម យើងគួរប្រើ បំពង់បឺត ហើយអ្នកត្រូវដុះធ្មេញរបស់អ្នកចេញនៅពេលអ្នកញុំាអាហាររួច។ កុំញុំាអាហារដែលមានជាតិអាស៊ីតច្រើន ព្រោះវាធ្វើឲ្យធ្មេញរបស់អ្នកឆាប់ពុក។
ជំហានទី៤ ឈប់ជក់បារី ព្រោះថាបារីអាចធ្វើឲ្យធ្មេញអ្នកទ្បើងពណ៌លឿងបាន។
ជំហានទិ៥ ពាក់គ្រឿងអលង្ការ ធ្វើពីប្រាក់ ឬមានដាំពេជ្រ វាជួយឲ្យធ្មេញរបស់យើងមើលទៅឃើញពណ៌ស។
ជំហានទី៦ លាបក្រេម ពណ៌ក្រហម ឬពណ៌ខៀវ អាចជួយឲ្យគេមើលទៅឃើញធ្មេញយើងពណ៌ស តែបើយើងលាបពណ៌ លឿង ឬពណ៌ទឹកក្រូចវិញ អាចធ្វើឲ្យធ្មេញរបស់អ្នកមើលទៅចេញទៅជាពណ៌លឿងដែរ។
អាជីពទាំងដប់ដែលមានអត្រាតានតឹងផ្លូវចិត្តខ្ពស់

លោកដេបូរា លិច (Deborah Legge, PhD) ជាអ្នកប្រឹក្សាសុខភាពផ្លូវចិត្តនៅ Buffalo (សហរដ្ឋអាមេរិក)បាននិយាយថាគ្រប់កិច្ចការទាំងអស់សុទ្ធតែមានលក្ខណៈពិសេសដែលនាំឲ្យមាន ឬ រឹតតែធ្វើឲ្យធ្ងន់ធ្ងរដល់ជំងឺផ្លូវចិត្ត។ អ្នកដែលដែលធ្វើកិច្ចការដែលមានស្ត្រេសខ្ពស់ ក៏មានឱកាសខ្ពស់ដែរក្នុងការចាត់ចែងវាតាមរយៈការថែរក្សាខ្លួនឯង និង រកជំនួយប្រសិនបើត្រូវការ។
១- អ្នកថែរក្សាតាមផ្ទះ/ អ្នកថែរក្សាក្មេងៗ
អ្នកផ្ដល់ការថែទាំជាបុគ្គលស្ថិតនៅលើកំពូលបញ្ជី ដែលជិត ១១% នៃអ្នកក្នុងវិស័យនេះបានរាយការណ៍ពីការតានតឹងអារម្មណ៍។
កិច្ចការប្រចាំថ្ងៃរួមមាន ការបញ្ចុកចំណី ការងូតទឹក និងការថែទាំអ្នកដែលធម្មតា គ្មានលទ្ធភាពបង្ហាញនូវការដឹងគុណ ឬ ការសរសើរ... ព្រោះតែគេឈឺធ្ងន់ ឬក៏ក្មេងពេក ឬ ពួកគេគ្មានទម្លាប់ទាំងនោះ។
២- បុគ្គលិកផ្ដល់សេវាកម្មម្ហូបអាហារ
អ្នកដែលនៅលំដាប់បន្ទាប់គឺ អ្នកដែលផ្ដល់សេវាកម្មអាហារតាមដែលគេចង់បាន។ បុគ្គលិកប្រភេទនេះតែងតែទទួលបានចំណូលទាប និង ការងារដែលគួរឲ្យអស់កម្លាំង ជាមួយនឹងមនុស្សជាច្រើនដែលប្រាប់គេថាត្រូវធ្វើនេះ ធ្វើនោះក្នុងមួយថ្ងៃៗ។
លោក លិច បាននិយាយថា នេះជាកិច្ចការដែលស្ទើរតែគ្មានគុណស្រ័យ។ អ្នកខ្លះអាចមិនសូវសុភាព និង មានការប្រើប្រាស់ផ្នែករាងកាយច្រើន។ នៅពេលដែលនរណាម្នាក់មានការតានតឹងអារម្មណ៍ វាលំបាកណាស់ក្នុងការបញ្ចេញថាមពល និង ការលើកទឹកចិត្ត។
៣- បុគ្គលិកសង្គម
ប្រហែលជាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះទេដែល បុគ្គលិកសង្គមស្ថិតនៅជិតកំពូលបញ្ជី។ ការដោះស្រាយជាមួយនឹងក្មេងៗដែលរងការរំលោភបំពាន ឬជាមួយក្រុមគ្រួសារដែលស្ថិតក្នុងវិបត្តិគឺជាកិច្ចការដែលពោរពេញដោយភាពតឹងតែងអារម្មណ៍ប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍។
៤- គិលានុបដ្ឋាកនាយិកា
ផ្នែកនេះរួមបញ្ចូលទាំងវេជ្ជបណ្ឌិត គិលានុបដ្ឋាកនាយិកា ពេទ្យព្យាបាលដោយចលនានិងអាជីពផ្សេងៗទៀត។ បុគ្គលិកគាំពារសុខភាពអាចមានពេលវែង ម៉ោង ឬ ថ្ងៃមិនទៀងទាត់ដែលជីវិតរបស់អ្នកដ៏ទៃស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន។
៥- សិល្បករ និងអ្នកនិពន្ធ
ការងារទាំងនេះអាចនាំមកនូវចំណូល និង ម៉ោងធ្វើការមិនទៀងទាត់ ឬក៏ ភាពឯកោ។
៦- គ្រូបង្រៀន
តម្រូវការចំពោះគ្រូបង្រៀនហាក់ដូចជាមានការកើនឡើង ដោយរួមទាំងកិច្ចការនៅក្នុងសាលា និងកិច្ចការក្នុងផ្ទះរបស់ខ្លួន។
៧- បុគ្គលិកជំនួយផ្នែករដ្ឋបាល
អ្នកធ្វើការផ្នែកនេះអាចរងការលំបាកមកពីករណីមួយគឺ តម្រូវការខ្ពស់ និងការត្រួតពិនិត្យទាប។
ពួកគេនៅស្ថិតក្នុងជួរមុខ ដោយត្រូវទទួលបញ្ជាមកពីគ្រប់ទិសទី និងត្រូវធ្វើការឆ្លើយតបឲ្យទាន់ពេលវេលា។
៨- កម្មករផ្នែកជួសជុល និង ធ្វើការផ្ទាល់ដី
កិច្ចការបែបនេះមានម៉ោងធ្វើការច្រើន និង មិនទៀងទាត់ មានវេនយប់ច្រើន។ ពួកគេភាគច្រើនទទួលបានប្រាក់ខែតិចសម្រាប់កិច្ចការដែលលំបាកៗរួមបញ្ចូលទាំងការសំអាតភាពឥតសណ្ដាប់ធ្នាប់របស់អ្នកដទៃ។
៩- ទីប្រឹក្សាហិរញ្ញវត្ថុ និង គណនេយ្យករ
លោក លិច បាននិយាយថា មានទំនួលខុសត្រូវច្រើនពេកហើយចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នកដទៃ និងមិនអាចត្រួតត្រាទីផ្សារបាន។ គឺមានជាប់ពាក់ព័ន្ធជាមួយកំហុស និងនៅពេលដែលអតិថិជនកំពុងបាត់បង់ប្រាក់ នោះគេនឹងស្រែកដាក់លោកអ្នកភ្លាម។
១០- បុគ្គលិកផ្នែកលក់
អ្នកលក់ភាគច្រើនទទួលបាននូវប្រាក់កម្រៃជើងសារ ដែលមានន័យថាអ្នកមិនដឹងឲ្យប្រាកដថាតើនៅពេលណាដែលអ្នកទទួលបានប្រាក់ទាំងនោះ។ ពួកគេអាចធ្វើដំណើរ និងត្រូវចំណាយពេលច្រើននៅក្រៅផ្ទះ ឆ្ងាយពីគ្រួសារ និងមិត្តភ័គ្រ។
តើប្រិយមិត្តខ្មែរសារិកាទាំងឡាយមានដំណោះស្រាយរឺទេ?
គុណវិបត្តិរបស់ភេសជ្ជៈប៉ូវកម្លាំង

ផលប៉ះពាល់ដែលអាចកើតឡើងចំពោះការផឹកភេសជ្ជៈដែលមានសារធាតុកាហ្វេអ៊ីនច្រើនរួមមានស្ត្រូក បេះដូងដើរញាប់ និងអាចបង្កឲ្យស្លាប់ភ្លាមៗថែមទៀតផង នេះបើតាមការសិក្សាថ្មីៗ។
ក្រុមការងារមួយមកពីសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យម៉ៃអាមី បានពិនិត្យមើលឡើងវិញពីទិន្នន័យដែលបានពីស្ថាប័ននានារបស់រដ្ឋ ក្រុមដែលពាក់ព័ន្ធ ព្រឹត្តិបត្រវិទ្យាសាស្ត្រ របាយការណ៍របស់ករណីសិក្សានីមួយៗ និងអត្ថបទទាំងឡាយនៅ... ក្នុងសារព័ត៌មានដែលមានប្រជាប្រិយ និងពាណិជ្ជកម្ម។មានសេចក្ដីរាយការណ៍ខ្លះថា ភេសជ្ជៈប៉ូវកម្លាំងខ្លះមានសារធាតុកាហ្វេអ៊ីនប្រាំដងច្រើនជាងភេសជ្ជៈធម្មតា។
តួយ៉ាងដូចជាករណីលោក សេល័រ (Mr. Sailor) អាយុ១៨ឆ្នាំដែលបានធ្លាក់ខ្លួនឈឺ និងសម្រាកក្នុងមន្ទីរពេទ្យចំនួនប្រាំថ្ងៃកាលពីឆ្នាំមុន ក្រោយពីពេលដែលបានទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេក។លោកវេជ្ជបណ្ឌិតបានប្រាប់គាត់ថា សារធាតុកាហ្វេអ៊ីន ឬធាតុផ្សំស្រដៀងកាហ្វេអ៊ីនអាចជាបុព្វហេតុនៃជំងឺ។ លោកគ្រូពេទ្យបានបន្ថែមថា ក្មេងៗមិនគួរញ៉ាំភេសជ្ជៈច្រើនពេកទេដូចជា គោក្រហម (Red Bull)ជាដើម។
ភេសជ្ជៈប៉ូវកម្លាំង មានមុខលើទីផ្សារអាមេរិកកាលពីជាង២០ឆ្នាំមុន ជាផលិតផលដែលមានការរីកចម្រើន និងលក់ដាច់បំផុត។ បើតាមរបាយការណ៍ ការលក់នឹងមានទំហំទឹកប្រាក់ចំនួន ៩ពាន់លានដុល្លារក្នុងឆ្នាំ២០១១។
មជ្ឈមណ្ឌលត្រួតពិនិត្យជាតិពុលអាមេរិក (The American Association of Poison Control Center) បានចេញកូដកំណត់កាលពីឆ្នាំមុនដើម្បីរកឲ្យឃើញពីផលប៉ះពាល់។ ជាលទ្ធផល គេបានរកឃើញ៦៧៧ករណីបានកើតឡើងពីខែតុលា ដល់ខែធ្នូ និង៣១១ករណីត្រូវបានរាយការណ៍នៅក្នុងឆ្នាំនេះ។ រោគសញ្ញាដែលបានរាយការណ៍ក្នុងបញ្ជីរួមមាន អត្រាបះដូងដើរញាប់ គេងមមាល ឈឺទ្រូង សម្ពាធឈាមឡើងខ្ពស់ ជាដើម ប៉ុន្តែមិនមានស្លាប់ទេ។
លោកស្រីបណ្ឌិត ម៉ាស៊ី ស្នាយឌ័រ (Dr. Marcie Schneider) ជាពេទ្យឯកទេសខាងយុវវ័យនៅហ្គ្រីនវិច (Greenwich) រដ្ឋ Connecticut និងជាសមាជិកគណៈកម្មាធិការបណ្ឌិត្យសភាផ្នែកជីវជាតិចំណីអាហារ បានសរសើររបាយការណ៍នេះថាបានលើកឡើងពីក្ដីកង្វល់នានា។ គាត់បានបន្ថែមទៀតថា ភេសជ្ជៈទាំងនេះគ្មានសារៈប្រយោជន៍ និងក្មេងមិនគួរទទួលទាន។
១០យ៉ាងគួរ និងមិនគួរប្រាប់អ្នកដែលបាក់ទឹកចិត្ត

១. ខ្ញុំនៅទីនេះសម្រាប់អ្នក
គួរនិយាយ៖ អ្នកមិននៅឯកោនោះទេ
មិនគួរនិយាយ៖ នៅមានអ្នកដែលមាន... វិបត្តិធ្ងន់ធ្ងរជាងអ្នកទៅទៀត
២. អ្នកសំខាន់
គួរនិយាយ៖ អ្នកឯងសំខាន់ណាស់សម្រាប់ខ្ញុំ
មិនគួរនិយាយ៖ គ្មានអ្នកណាម្នាក់និយាយថាជីវិតគឺស្មើភាពគ្នានោះទេ
៣.ឲ្យខ្ញុំជួយអ្នក
គួរនិយាយ៖ តើអ្នកចង់អោបខ្ញុំឬទេ?
មិនគួរនិយាយ៖ ឈប់មានអារម្មណ៍សោកសៅចំពោះខ្លួនអ្នកទៅ
៤. វិបត្តិគឺជាការពិត
គួរនិយាយ៖ អ្នកនឹងមិនឆ្កួតទេ
មិនគួរនិយាយ៖ អ្នកឯងតែងតែមានវិបត្តិអញ្ចឹងឬ?
៥. មានសង្ឃឹម
គួរនិយាយ៖ យើងមិនមែនរស់នៅលើផែនដីនេះដើម្បីមើលតាមនរណាម្នាក់នោះ ទេ ប៉ុន្តែយើងមើលតាមមនុស្សម្នាក់ផ្សេងទៀត
មិនគួរនិយាយ៖ ព្យាយាមកុំឲ្យតានតឹងក្នុងចិត្ត
៦. អ្នកអាចសង្គ្រោះវាបាន
គួរនិយាយ៖ នៅពេលដែលរឿងនេះកន្លងផុតទៅ ខ្ញុំនៅតែនៅជាមួយអ្នក
មិនគួរនិយាយ៖ នេះជាកំហុសផ្ទាល់របស់អ្នក
៧. ខ្ញុំនឹងធ្វើឲ្យបានល្អបំផុតដើម្បីស្វែងយល់
គួរនិយាយ៖ ខ្ញុំមិនអាចយល់ពិតប្រាកដនូវអារម្មណ៍របស់អ្នក ប៉ុន្តែខ្ញុំអាចឲ្យ អ្នកបាននូវសេចក្ដីមេត្តា
មិនគួរនិយាយ៖ ជឿខ្ញុំទៅ! ខ្ញុំដឹងថាអ្នកមានអារម្មណ៍យ៉ាងណា។ ខ្ញុំក៏ធ្លាប់មានវិបត្តិម្ដងជាច្រើន ថ្ងៃដែរ ។
៨. អ្នកកុំជំរុញខ្ញុំឲ្យទៅឆ្ងាយពីអ្នក
គួរនិយាយ៖ ខ្ញុំនិងមិនចាកចេញ ឬបោះបង់អ្នកទេ
មិនគួរនិយាយ៖ ខ្ញុំគិតថាវិបត្តិរបស់អ្នកគឺជាការដាក់ទណ្ឌកម្មដល់ពួកយើង
៩. ខ្ញុំព្រួយបារម្ភពីអ្នក
គួរនិយាយ៖ ខ្ញុំស្រឡាញ់អ្នក
មិនគួរនិយាយ៖ តើអ្នកឯងមិនធុញទ្រាន់នឹងបញ្ហាទាំងអស់នេះឬទេ ?
១០. យើងនឹងឆ្លងកាត់បញ្ហានេះទាំងអស់គ្នា
គួរនិយាយ៖ ខ្ញុំសូមទោសដែលអ្នកឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំនឹងមិនចាកចេញពីអ្នកទេ ។ ខ្ញុំនឹងថែ រក្សាខ្លួនរបស់ខ្ញុំ ដូច្នេះអ្នកមិនត្រូវបារម្ភថាការឈឺចាប់របស់អ្នកអាចធ្វើឲ្យខ្ញុំឈឺចាប់ នោះទេ ។
មិនគួរនិយាយ៖ តើអ្នកមានព្យាយាមផឹកតែខាម៉ូម៉ាល (Chamomile)ទេ ?
វិធីបំបាត់អាការ:ឈឺក្បាលតាមបែបធម្មជាតិ

១. ធ្វើការម៉ាស្សាដោយខ្លួនអ្នកផ្ទាល់ ឬពឹងអ្នកដ៏ទៃ នៅពេលអ្នកមានអារម្មណ៍ថាឈឺក្បាល។ ប្រើម្រាមដៃចុច និងឈ្លីថ្នមៗទៅលើស្បែកក្បាល កញ្ចឹងក សៀតផ្កា និងស្មា។
២. អ្នកមានវិធីពីរគឺ ក្ដៅ និងត្រជាក់។ វិធីក្ដៅគឺ អ្នកត្រូវមុជទឹកក្ដៅអ៊ុនៗ, ដាក់ក្រណាត់ក្ដៅ ឬបិទរបស់ដែលធ្វើឲ្យក្ដៅ ដូចជាកៅអៀកជាដើម នៅកញ្ចឹងក របស់អ្នក។ ចំណែកឯវិធីត្រជាក់គឺ បិទក្រដាស់ត្រជាក់នៅលើថ្ងាស និងកញ្ចឹងករបស់អ្នក។ អ្នកអាចជ្រើសរើសវិធីមួយណាក៏បាន ឬក៏ធ្វើម្ដងទាំងពីរក៏បាន។
៣. ដាក់ប្រេងដែលបានមកពីផ្កាឡាវែនឌ័រ ឬ ជីអង្កាម ទៅក្នុងទឹកសម្រាប់មុជ ឬចាក់ពីរបីដំណក់លើបាតដៃរបស់អ្នករួចយកទៅឈ្លីលើសៀតផ្កា កញ្ចឹងក និងជើងសក់។
៤. ផឹកទឹកតែ ដែលផ្សំពីថ្នាំបុរាណដូចជារុក្ខជាតិក្រអូប ឬ ជីអង្កាម អាចជួយឲ្យបានធូរស្បើយពីការឈឺក្បាលបាន។ ក្រៅពីតែ កាហ្វេខ្លាំងហើយក្ដៅមួយពែង ក៏អាចឲ្យអ្នកមានអារម្មណ៍ធូរស្រាលពីការឈឺក្បាលបានផងដែរ។
៥. ត្រូវប្រើវិធីផ្សេងទៀតប្រសិនបើអ្នកឈឺក្បាលជាប្រចាំ ដូចជាទទួលអាហារដែលជាតិកាល់ស្យូម ឬម៉ាញេស្យូម អាចបន្ធូរបន្ថយភាពតានតឹងសាច់ដុំក្បាល។ ចំណែកឯសារធាតុគ្លុយកូសស៊ុលផួរិច អាចជួយឲ្យអ្នកកាត់បន្ថយការឈឺចាប់។
៦. នឹកស្រម៉ៃក្នុងចិត្តទៅដល់រូបភាពស្អាតៗ ដូចជាខ្យល់អាកាសបរិសុទ្ធនៃឆ្នេរសមុទ្ទជាដើម ដើម្បីឲ្យសាច់ដុំនៅខាងក្នុងក្បាល និងករបស់អ្នក បានសម្រាក និងមានភាពធូរស្រាល។ ព្យាយាមនឹកគិតដល់រូបភាពទាំងនោះយ៉ាងតិចបំផុតកន្លះនាទីក្នុងរយៈពេលមួយម៉ោងម្ដង។
៧. ជៀសវាង ទំពារស្ករកៅស៊ូ ផឹកទឹកកក ញ៉ាំការ៉េមកី និងអំបិល។ គ្រឿងទាំងអស់នេះ អាចធ្វើឲ្យអ្នកកាន់តែឈឺខ្លាំងមួយកម្រិតទៀត។
ការតានតឹងផ្លូវចិត្តរបស់បុរសកើនឡើង

អត្ថបទមួយដែលចេញផ្សាយដោយទស្សនាវដ្ដីចិត្តវិជ្ជារបស់អង់គ្លេស បានសរសេរថា ការផ្លាស់ប្ដូរសេដ្ឋកិច្ច និងសង្គមនឹងធ្វើឲ្យបាត់បង់នូវភាពឲ្យតម្លៃលើខ្លួនឯងរបស់បុរស។
អ្នកនិពន្ធជាច្រើនបាននិយាយថា បុរសនឹងត្រូវតស៊ូជាមួយនឹងការបាត់បង់នូវភាពដើមរបស់ខ្លួន។ វេទិកាសុខភាពបុរស បានឲ្យដឹងថា អត្តសញ្ញាណដើមរបស់បុរស ត្រូវបានបាត់បង់នៅក្នុងកន្លែងការងារ។
លោកវេជ្ជបណ្ឌិត Boadie Dunlop មកពីសាកលវិទ្យាល័យវេជ្ជសាស្រ្ដ អ៊ីម៉ូរី បានថ្លែងថា ស្រ្ដីមានស្ទើរតែពីរដងលើសបុរសក្នុងការទទួលរងនូវសម្ពាធផ្លូវចិត្តនៅក្នុងជីវិត ប៉ុន្ដែឥលូវនេះគាត់ជឿជាក់ថាស្ថានភាពបែបនេះ បានផ្លាស់ប្ដូរហើយ។
គាត់បានលើកឡើងក្នុងន័យអវិជ្ជមានថា ការងារដើមរបស់បុរសដូចជា ការងារសាងសង់ ផលិតកម្ម ជាដើមត្រូវបានបាត់បង់ ដោយសារតែបច្ចេកវិជ្ជាមានការអភិវឌ្ឍ ឬមិនសូវមានការងារធ្វើនៅក្នុងប្រទេស។
ម៉្យាងវិញទៀត អត្ថបទមួយក៏បានបញ្ជាក់ដែរថា ចំនួនស្រ្ដីដែលបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យហាក់ដូចជាមានចំនួនច្រើនជាងបុរស ដែលធ្វើឲ្យចំនួនមេផ្ទះជាបុរសមានការកើនឡើងដែរ។
លោកវេជ្ជបណ្ឌិត Dunlop បាននិយាយទៀតថា បុរសនៅលោកខាងលិចនឹងជួបប្រទះនូវផ្លូវមួយដ៏លំបាកនៅក្នុងសតវត្សទី ២១នេះ ជាពិសេសបុរសដែលមានចំណេះដឹងទាប។ គាត់ជឿជាក់ថា បុរសទាំងនោះនឹងប៉ះពាល់សុខភាពផ្លូវចិត្តខ្លាំង ដោយសារការផ្លាស់ប្ដូរទាំងនេះ។
លោក Peter Baker ដែលជាប្រធាននៃវេទិកាសុខភាពបុរស ក៏បាននិយាយផងដែរថា ការងារគឺសំខាន់ណាស់សម្រាប់បុរស ការបាត់បង់ការងារគឺជាផលប៉ះពាល់ខ្លាំងបំផុតរបស់មនុស្សប្រុស ពីព្រោះតាំងពីដើមរៀងមកពួកគេមានតួនាទីជាអ្នកធ្វើការងារចិញ្ចឹមគ្រួសារ។
ចំណែកឯវេជ្ជបណ្ឌិត Cosmo Hallstrom ដែលជាអ្នកប្រឹក្សាយោបល់ផ្នែកចិត្តសាស្រ្តវិញ បានលើកឧទាហរណ៍ថា ប្រសិនបើបុរសចំណាយពេល ២០ឆ្នាំដើម្បីធ្វើការនៅរោងចក្រដែកថែប ហើយស្រាប់តែពេលមួយ រោងចក្រនោះបិទទ្វារ តើបុរសនោះអាចធ្វើអ្វីផ្សេងបានទៀត។ កាន់តែយ៉ាប់ជាងនេះទៅទៀត គឺនៅពេលដែលប្រពន្ធរបស់ខ្លួនចេញទៅធ្វើការ ហើយខ្លួនឯងដែលជាប្ដីនៅផ្ទះនោះ។
ចុងក្រោយលោក Peter Baker ដដែលប្រាប់ថា បុរសដែលរងផលប៉ះពាល់មានកាន់តែច្រើន ដូច្នេះពួកគេគួរតែត្រូវបានយកចិត្តទុកដាក់បន្ថែម ហើយយកពួកគេត្រលប់ទៅកន្លែងការងារវិញ។
ប្រយោជន៍នៃវ៉ែនតា ៣D

ការលំបាកនេះ អាចបង្ហាញពីបញ្ហាដែលអ្នកទាំងនោះអាចជួបប្រទះនៅពេលក្រោយមកក្នុងជីវិត។
លោកវេជ្ជបណ្ឌិតផ្នែកកែវភ្នែកបាននិយាយថា ភាពយន្តស្រ៊ីឌី ឬការលេងជាមួយឧបករណ៍ស្រ៊ីឌីបានបង្ហាញនូវឱកាសដ៏អស្ចារ្យដើម្បីពិនិត្យរកជំងឺនេះក្នុងដំណាក់កាលដំបូង។
ការអះអាងនេះបានជួបប្រទះនឹងភាពសង្ស័យដែលថា មានអាណាព្យាបាលមួយចំនួនបានត្អូញត្អែ... រក្រោយពេលដែលកូនៗរបស់គាត់បានមើលភាពយន្តស្រ៊ីឌី ហើយមានអាការៈឈឺក្បាល និងចង់ក្អួតចង្អោរ។
តាមការណែនាំថ្មីៗនេះរបស់គ្រូពេទ្យភ្នែកក្នុងសហរដ្ឋអាមេរិកបានឲ្យដឹងថា វាពិតប្រាកដណាស់ដែលបច្ចេកវិទ្យានេះអាចជួយឲ្យរកឃើញក្មេងដែលមានបញ្ហាភ្នែក។
លោកសាស្ត្រាចារ្យ ម៉ាយឃើល ឌើណាស (Michael Duenas) បាននិយាយថា ប្រសិនបើកូនៗរបស់លោកអ្នកមិនអាចមើលរូបភាពស្រ៊ីឌីបានទេ នោះវាជាសញ្ញាថាក្មេងនោះអាចមានបញ្ហាក្នុងការមើលដូចជា ភ្នែកខ្ជិលដែលនាំទៅរកការមើលមិនច្បាស់។
ក្មេងៗដែលមានបញ្ហាធេងធោងឬមិនស្រួលក្នុងចិត្ត គួរត្រូវបានត្រួតពិនិត្យ។ បញ្ហាចម្បងៗអាចងាយនឹងដោះស្រាយប្រសិនបើគេអាចរកឃើញមុនក្មេងនោះអាយុប្រាំមួយឆ្នាំ គឺនៅពេលដែលប្រព័ន្ធនៃការមើលឃើញក្នុងខួរក្បាលទើបតែមានការវិវឌ្ឍបានតិចតួច។
លោក ឌើណាស បានបន្ថែមថា គោលការណ៍ដូចគ្នានេះបានអនុវត្តចំពោះក្មេងជំនាន់ថ្មីដែលចូលចិត្តលេងហ្គេមដែលមានបំពាក់ស្រ៊ីឌី។
ក្មេងដែលលេងជាមួយឧបករណ៍ទាំងនោះយូរ នោះវាមានឱកាសក្នុងការក្នុងការរកឃើញពីជំងឺភ្នែកនេះបាន។
ទស្សនាទានក្នុងការមើលរូបភាពឬវីដេអូស្រ៊ីឌី មានតាំងពីដើមទសវត្សរ៍ឆ្នាំ១៩០០ ប៉ុន្តែទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទេដែលក្រុមហ៊ុនហូលីវូតបាននាំមកថតក្នុងខ្សែភាពយន្តដោយសារតែមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
រឿងភាពយន្តដែលល្បីបំផុតគឺ អវតារ (Avatar)ដែលអាចរកចំណូលបានប្រហែលមួយពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងរោងភាពយន្ត ទោះបីជាការសម្ដែងមិនសូវល្អក៏ដោយ។
កាលពីដើមឆ្នាំនេះ ទូរទស្សន៍ស្រ៊ីឌីដំបូងបានចេញលក់ក្នុងទីផ្សារប៉ុន្តែមិនមានជោគជ័យនោះទេដោយសារតែអ្នកទស្សនាមិនចង់ពាក់វ៉ែនតារពិសេសរាល់ពេលមើលនោះទេ។
សមាធិអាចកាត់បន្ថយការឈឺចាប់

សម្រាប់ការសិក្សានេះ អ្នកស្រាវជ្រាវបានដុតកម្ដៅបុរស និង ស្ត្រីចំនួន១៥នាក់ក្នុងទីពិសោធនានូវឱកាសពីរផ្សេងគ្នា គឺ មុន និង ក្រោយដែលអ្នកស្ម័គ្រចិត្តទាំងនោះបានចូលរួមធ្វើសមាធិរយៈពេល២០នាទីចំនួន៤ថ្ងៃ។
ក្នុងកំឡុងពេលនៃការពិសោធលើកទី២ នៅពេលដែលអ្នកចូលរួមបានធ្វើសមាធិនោះ ពួកគេបានគិតពីកម្រិតការឈឺចាប់របស់គេ។
លោក ហ្វេដេល ហ្សេដេន (Fadel Zeiden) ជាអ្នកស្រាវជ្រាវក្នុងវិស័យនេះបាននិយាយថា នេះជាការសិក្សាលើកដំបូង... ហើយដែលបង្ហាញថា ការធ្វើសមាធិតែក្នុងរយៈពេលតិចតួចអាចកាត់បន្ថយគួរឲ្យកត់សម្គាល់នូវការឈឺចាប់ផ្នែករាងកាយ និង ក្នុងខួរក្បាល។
គាត់បានបន្ថែមថា ការកាត់បន្ថយអត្រាឈឺចាប់មានកម្រិតច្រើនគួរសមជាងការសិក្សាដែលស្រដៀងគ្នានេះដោយប្រើថ្នាំដូចជា Placebo pill, Hypnosis, morphine និង ថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀត។
ការស្រាវជ្រាវក្នុងពេលពីមុនៗបានរកឃើញថា ការធ្វើសមាធិតាមបែបព្រះពុទ្ធសាសនា អាចជួយឲ្យមនុស្សយើងយកឈ្នះលើការឈឺចាប់ ក្ដីកង្វល់ និងបញ្ហាផ្នែកផ្លូវកាយ និង ផ្លូវចិត្តបានមួយចំនួន។ តែក្នុងករណីជាច្រើន ការហ្វឹកហាត់ធ្វើសមាធិនេះអាចមានរយៈពេលជាច្រើនសប្ដាហ៍ មិនមែនមានចំនួនតិចថ្ងៃដូចក្នុងការសិក្សានេះទេ។
វិធីសាស្រ្ត៥យ៉ាងកាត់បន្ថយជំងឺមហារីក

១- ឈប់ជក់បារី
យោងតាម The American Cancer Society បានបញ្ជាក់ឲ្យដឹងថា ច្រើនជាង៣០ភាគរយនៃអ្នកស្លាប់ដោយសារមហារីក គឺជាអ្នកដែលជក់បារី។ មិនត្រឹមតែមហារីកសួតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចកើតនូវមហារីកមាត់, មហារីកក្រលៀន, មហារីកផ្លោកនោម, មហារីកបំពង់អាហារ និងមហារីកដទៃទៀតដែល
ទាក់ទងនឹងការជក់បារី។ ប៉ុន្ដែប្រសិនបើអ្នកតាំងចិត្តព្យាយាមឈប់ជក់បារីចាប់ពីថ្ងៃនេះតទៅ នោះគ្រោះថ្នាក់នៃការកើតជំងឺមហារីករបស់អ្នកនឹងកាត់បន្ថយបាន ពាក់កណ្ដាលក្នុងរយៈពេលក្រោម ១០ឆ្នាំ ។២- រក្សាទម្ងន់ឲ្យស្ថិតនៅកម្រិតស្តង់ដា
អ្នកអាចសាកសួរវេជ្ជបណ្ឌិតអំពីទម្ងន់ដែលត្រូវតាមស្ដង់ដាសុវត្ថិភាព។ ប៉ុន្ដែអ្នកក៏អាចដឹងខ្លួនឯងបានដែរ ពោលគឺសន្ទស្សន៍ម៉ាស់ក្នុងខ្លួនរបស់អ្នក (BMI) ត្រូវស្ថិតនៅកម្រិត ១៨,៥ ទៅ ២៤,៩។ ប្រសិនបើ BMI របស់អ្នកមានលើស ២៤,៩ វាអាចធ្វើឲ្យលោកអ្នកប្រឈមនឹងជំងឺមហារីក។
៣- កាត់បន្ថយការទទួលទានគ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតច្រើនហួសប្រមាណ អាចធ្វើឲ្យលោកអ្នកប្រឈមនឹងការកើតមហារីកសុដន់ និងមហារីកពោះវៀនធំ (ចំពោះស្រ្ដី)។ ព្យាយាមកាត់បន្ថយនូវគ្រឿងស្រវឹងឲ្យបានតិចតាមដែលអាចធ្វើទៅបាន នឹងធ្វើឲ្យលោកអ្នកមានកម្រិតហានីភ័យនៃជំងឺមហារីកទាប។
៤- លំហាត់ប្រាណ
ការហាត់ប្រាណពិតជាសំខាន់ណាស់ ព្រោះរោគមហារីកវាស្អប់នូវការហាត់ប្រាណនេះជាងអ្វីទាំងអស់។ The American Cancer Society បាននិយាយថា ការហាត់ប្រាណតែមួយមុខ អាចកាត់បន្ថយឱកាសនៃការកើតមហារីកពោះវៀនធំ បានរហូតដល់ ៣០ភាគរយ។ ការហាត់ប្រាណដែលល្អបំផុតក្នុងការទប់ស្កាតមហារីក គឺ ៣០នាទីក្នុងមួយថ្ងៃ, ៥ថ្ងៃក្នុងមួយសប្ដាហ៍។
៥- ញ៉ាំអាហារកែឆ្នៃឲ្យតិចតាមដែលអាចធ្វើទៅបាន
សារធាតុគីមីដែលប្រើនៅក្នុងការផលិតអាហារនាពេលបច្ចុប្បន្ននេះ អាចធ្វើឲ្យលោកអ្នកបាត់បង់នូវសារធាតុចិញ្ចឹមសំខាន់ៗដែលចាំបាច់ក្នុងការធ្វើឲ្យរាងកាយរបស់អ្នកមានសុខភាពល្អ។ អាហារដែលល្អបំផុត គឺអាហារដែលស្រស់ និងអាហារធម្មជាតិ ហើយគួរជៀសវាងអាហារដែលមានជាតិគីមី។
ការស្រកទម្ងន់ជួយបង្កើនការចងចាំ

លោក John Gunstad ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងជាជំនួយការសាស្រ្ដាចារ្យចិត្តវិជ្ជា បានរាយការណ៍ថា លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញថាការស្រកទម្ងន់អាចបង្កើននូវសមត្ថភាពក្នុងការគិត និងការចងចាំបានល្អជាងមុន។ គាត់បានចង្អុលបង្ហាញទៀតថា ការធាត់លើសទម្ងន់គឺជាកត្តាគ្រោះថ្នាក់ចំពោះសុខភាព ដូចជារោគដាច់សរសៃឈាមក្នុងខូរក្បាលជាដើម ហើយការសិក្សាថ្មីមួយផ្សេងទៀត ក៏បានរកឃើញដែរថា ការធាត់លើសទម្ងន់ អាចប៉ះពាល់ចំពោះសមត្ថភាពខួរក្បាល និងការចងចាំ។ ដោយសារតែបែបនេះហើយទើប
ក្រុមលោក Gunstad បានបង្កើតការស្រាវជ្រាវនេះ ដើម្បីឲ្យដឹងថាតើ ការឡើងទម្ងន់ពិតជានាំមកនូវបញ្ហានេះមែនទេ ហើយតើការស្រកទម្ងន់អាចជួយដោះស្រាយបញ្ហានេះបានទេ?សម្រាប់ការស្រាវជ្រាវនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើការចងចាំ របស់ក្រុមមនុស្សដែលធាត់លើសទម្ងន់ចំនួន ១៥០នាក់ ដែលមានទម្ងន់ជាមធ្យម ៣០០ផោន។ ពួកគេទាំងអស់ត្រូវបានគេធ្វើតេសន៍សមត្ថភាពខួរក្បាលគ្របៗគ្នា។ ក្រោយមកក្នុងចំណោមពួកគេមួយចំនួនត្រូវបានគេធ្វើការវះកាត់ដើម្បីឲ្យស្រកទម្ងន់ ខណៈដែលមនុស្សផ្សេងទៀតឲ្យនៅធាត់ដដែល។ រយៈពេល ១២សប្ដាហ៍ក្រោយមកទើបគេធ្វើតេសន៍សមត្ថភាពខួរក្បាលម្ដងទៀតចំពោះអ្នកចូលរួមទាំងអស់។
១២សប្ដាហ៍ក្រោមមក ពេលធ្វើតេសន៍ម្តងទៀត បានបង្ហាញថា មនុស្សដែលស្រកទម្ងន់ជាមធ្យមចំនួន ៥០ផោន មានការកើនឡើងនៅកម្រិតចងចាំខ្ពស់ បើប្រៀបធៀបទៅអ្នកធាត់ដដែល ដែលមិនមានការប្រែប្រួលបន្តិចណាសោះ ហើយថែមទាំងអន់ជាងមុនទៀតផង។
សម្រាប់ការវិភាគលើកក្រោយក្រុមអ្នកស្រាវជ្រាវមានផែនការ សិក្សាទៅលើមនុស្សដែលស្រកទម្ងន់តាមការញ៉ាំអាហារសមស្រប និងការហាត់ប្រាណវិញ។ លោក Gunstad មានជំនឿថា ការស្រកតាមបែបធម្មជាតិនេះ នឹងទទួលបានលទ្ធផលល្អចំពោះខួរក្បាលដូចគ្នានេះដែរ។
តើត្រូវធ្វើដូចម្ដេចដើម្បីបំបាត់អាការៈឈឺចង្កេះ?
តើលោកអ្នកកំពុងមានអាការៈឈឺចង្កេះមែនទេ?
តាមការស្រាវជ្រាវ មានប្រជាជនប្រមាណ៧០%ធ្លាប់ឬកំពុងឈឺចង្កេះរួមទាំងមេគង្គជាអ្នកសរសេរអត្ថបទនេះផងដែរ។ ជំងឺនេះបណ្ដាលមកពីមូលហេតុធំៗមួយចំនួនដូចជា៖
- ការធាត់លើសទម្ងន់
- ការឈរឬអង្គុយរយៈពេលយូរដោយមិនបានផ្លាស់ប្ដូរកាយវិការនេះឲ្យបានញឹកញាប់ និង ការសម្រាក។
- ធ្លាប់បានការវះកាត់ដូចជាវះត្រង់ពោះឬខ្នងអាចបណ្ដាលឲ្យសាច់ដុំចុះខ្សោយធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នង។
- មាតុភាពដែលតែងតែកើតមានចំពោះស្ត្រី។វិធីងាយៗដើម្បីព្យាបាលជំងឺនេះមានដូចជា៖...
- ចូរឧស្សាហ៍ហាត់ប្រាណដោយការរត់យឺតៗ ជាពិសេសបើអាចចូរពិភាក្សាពីវិធីហាត់ប្រាណនេះជាមួយគ្រូពេទ្យ។
- សូមកុំឈរឬអង្គុយក្នុងរយៈពេលយូរពេក។
- ក្នុងករណីដែលឈឺចង្កេះធ្ងន់ធ្ងរ សូមកុំធ្វើលំហាត់ប្រាណឬធ្វើយោហ្គាឲ្យសោះ និងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។
- សូមកុំគេងលើគ្រែឬខ្នើយដែលរឹងខ្លាំងឬទន់ខ្លាំងពេក។
- សូមកុំលើកវត្ថុដែលធ្ងន់ដោយការឱនព្រោះអាចធ្វើឲ្យចង្កេះរងទម្ងន់ខ្លាំង តែត្រូវបន្ទន់ជង្គង់ចុះរួចសឹមលើក។ បើមិនដូច្នេះទេ សូមរកអ្នកដ៏ទៃជួយ។
- សូមជៀសវាងការលេបថ្នាំបំបាត់ការឈឺចាប់ច្រើនពេកប្រសិនបើអាច និងសូមធ្វើការម៉ាស្សាដោយលាបប្រេងឬថ្នាំសម្រាប់រឹតដើម្បីបន្ធូរសាច់ដុំខ្នង។
- ជាចុងក្រោយ សូមព្យាយាមបញ្ចុះទម្ងន់។ ការដើរក្នុងរយៈចម្ងាយពីឬបីគីឡូម៉ែត្រនាពេលព្រឹកក្នុងមួយថ្ងៃក៏ជាវិធីល្អដែរ។ តែសូមចងចាំថា កុំព្យាយាមកំណត់របបអាហារដោយខ្លួនឯងដើម្បីបញ្ចុះទម្ងន់។ ត្រូវធ្វើអ្វីៗតាមការណែនាំរបស់លោកគ្រូពេទ្យ។
ធ្វើដូចម្តេចទើបគេងឆាប់លក់

- ពិនិត្យមើលរបបចំណីអាហាររបស់អ្នកឡើងវិញ៖ មានអាហារមួយចំនួនដែលអាចជាជំនួយដល់ការឆាប់ងុយគេងដូចជា ពពួកអាហារដែលមានសារជាតិកាបូនអ៊ីដ្រាតេ ចេក សណ្តែកដី ទឹកដោះគោ និង នំប៉័ងជាដើម។ អាហារទាំងនេះក៏មានផ្ទុកសារជាតិ ទ្រីតូផាន ដែលជាអ្នកបង្កើតជាតិមេឡាតូនីន ដែលជួយអោយយើងងុយគេង។ គួរជៀសវាងអាហារទាំងឡាយណា ដែលមានជាតិប្រូតេអុីនខ្ពស់ មានជាតិហិរ កាហ្វេ តែមុនពេលគេង និងជៀសវាងបរិភោគច្រើនជ្រុលមុនពេលគេង។ កុំចូលគេងទាំងឃ្លាន មិនទាន់បានញ៉ាំអ្វីចូលពោះ ពីព្រោះពេលយើងឃ្លានពិបាកនឹងគេងលក់ណាស់។
- ជៀសវាងការហាត់ប្រាណក្នុងរយះពេលបីម៉ោងមុនចូលគេង៖ បើអាចទៅរួចអ្នកគួរហាត់ប្រាណនៅពេលព្រឹកព្រលឹម ព្រោះវាជួយអោយអ្នកមានអារម្មណ៍ស្រស់ស្រាយបានពេញមួយថ្ងៃ។ ការហាត់ប្រាណកៀកនឹងម៉ោងចូលគេង អាចធ្វើអោយយើងលែងងងុយគេង។
- ជៀសវាងការគេងថ្ងៃច្រើនពេក៖ គួរគេងថ្ងៃយ៉ាងយូរបំផុត ១៥ នាទី។ គេងថ្ងៃយូរពេកអាចធ្វើអោយអ្នកពិបាកគេងលក់នៅពេលយប់។
- កាត់បន្ថយស្ត្រេស ការបារម្ភ ភ័យ្រពួយ គិតច្រើន៖ បើអ្នកមានអាការៈទាំងនេះ គួតែជួបគ្រូពេទ្យផ្នែកចិត្តវិទ្យា ឬហាត់ប្រាណបែបយ៉ូហ្កាដើម្បីកាត់បន្ថយស្ត្រេស។
- ងូតទឹកក្តៅមុនចូលគេង៖ វិធីនេះក៏អាចជួយបានដែរ វាធ្វើអោយមានអារម្មណ៍ធូរស្បើយ។
- បង្កើតអោយមានទម្លាប់ធ្វើអ្វីមួយមុនចូលគេង៖ សាកល្បងទម្លាប់ធ្វើអ្វីមួយដដែល ជាប្រចាំមុនចូលគេងដូចជា អានសៀវភៅ ងូតទឹក សរសេរកំណត់ហេតុជាដើម។
- ចូលគេង និងភ្ញាក់ពីគេងអោយទៀងម៉ោង៖ ធ្វើរបៀបនេះជាប្រចាំ យូរទៅនឹងក្លាយជាទម្លាប់ ចង់មិនចង់ដល់ពេលអ្នកត្រូវគេង អ្នកប្រាកដជាមានអារម្មណ៍ថាងុយគេង។
- ជ្រើសរើសសំលៀកពាក់ណាដែលស្រួលស្លៀកពាក់៖ គួរស្លៀកពាក់សំលៀកបំពាក់ណាដែលមានលក្ខណៈរលុង ទន់ មិនស្កៀប មិនទើសទែង និងដែលធ្វើអោយអ្នកមានអារម្មណ៍កក់ក្តៅ។
- អាកាសធាតុសមល្មម៖ បើបន្ទប់អ្នកមានម៉ាស៊ីនត្រជាក់ គួរកំរិតសីតុណ្ហភាពអោយសមល្មមដែលអ្នកពេញចិត្ត មិនគួរដាក់អោយរងាត្រជាក់ពេកទេ។ ជាទូទៅសីតុណ្ហភាពសមស្របក្នុងការគេងគឺ ២៦អង្សា។ ចំពោះអ្នកដែលគ្មានម៉ាស៊ីនត្រជាក់ ក៏គួរតែមានកង្ហារ (កង្ហារអគ្គីសនីក៏បាន កង្ហារធម្មជាតិក៏បាន)។
- ពន្លឺសមល្មម៖ បើអាចបិទអោយល្ងិតបានរឹតតែល្អ តែមានមនុស្សមួយចំនួនចូលចិត្តមានភ្លើងព្រឹមៗទើបគេងលក់ ។
Subscribe to:
Posts (Atom)